ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖ ផ្លូវរថភ្លើងចិន-ឡាវគឺជាគម្រោងសំខាន់នៃកិច្ចសហប្រតិបត្តិ ការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ
2024-05-24 16:56:03cri
Share with:

កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ លោក Xi Jinping បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ។ តំណាងនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនស្តីពីការសាងសង់ច្រករបៀងសេដ្ឋកិច្ចចិន-ឡាវ និងការកសាងហេដ្ឋារចនាសម្ព័ន្ធក្រោមសក្ខភាពរបស់ថ្នាក់ដឹកនាំកំពូល។ ផ្លូវរថភ្លើងចិន-ឡាវបានក្លាយជាគម្រោងដ៏សំខាន់សម្រាប់ភាគីទាំងពីរក្នុងការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើពាណិជ្ជកម្មខាងកសិផលចិនអាស៊ានបានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយកសិផលពិសេសរបស់អាស៊ានដូចជាផ្លែឈើ និងប្រេងដូងបានចូលទីផ្សារប្រទេសចិនដែលត្រូវបានអ្នកប្រើប្រាស់ចិនចូលចិត្តយ៉ាងខ្លាំង។ ទុរេនគឺជាផ្លែឈើដែលមានប្រជាប្រិយភាពជាងគេ

យោងតាមទិន្នន័យពីរដ្ឋបាលជាតិគយចិនបានបញ្ហាញថា ក្នុងឆ្នាំ ២០១៩ការនាំចូលទុរេនស្រស់បានលើសផ្លែcherry ជាលើកដំបូងដែលបានក្លាយជា "ផ្លែឈើនាំចូលច្រើនជាងគេ" នៅប្រទេសចិន។ ក្នុងឆ្នាំ ២០២៣ប្រទេសចិនបាននាំចូលទុរេនស្រស់ជាង .លានតោន ដែលមានតម្លៃប្រហែល .៧១៦ពាន់លានដុល្លារអាមេរិក។

 

របាយការណ៍ដែលចេញផ្សាយដោយ HSBCក្នុងឆ្នាំ២០២៣បង្ហាញថា ដោយសារការស្រឡាញ់ចូលចិត្តរបស់អតិថិជនចិនចំពោះផ្លែទុរេន តម្រូវការទុរេនសកលបានកើនឡើង ៤០០% បើប្រៀបជាមួយឆ្នាំ២០២២ ហើយតម្រូវការទុរេនរបស់ប្រទេសចិនលើសពី៩០% នៃតម្រូវការសកល។

ប្រឈមមុខនឹងតម្រូវការរបស់អ្នកប្រើប្រាស់ដ៏ច្រើនបែបនេះ ប្រទេសអាស៊ីអាគ្នេយ៍ដូចជាប្រទេសថៃ និងវៀតណាមកំពុងពង្រីកផលិតកម្មយ៉ាងសកម្ម និងខិតខំប្រកួតប្រជែងក្នុងទីផ្សារដ៏ធំរបស់ប្រទេសចិន។ តាមស្ថាប័នថៃពាក់ព័ន្ធព្យាករណ៍ថា នៅពេលដែលកសិករបន្តពង្រីកផ្ទៃដីដាំទុរេន ទិន្នផលទុរេនរបស់ប្រទេសថៃនឹងកើនឡើង ១៥.% នៅឆ្នាំ ២០២៣-២០២៤។ លើសពីនេះ កសិកបន្តបង្កាត់ពូជទុរេន ហើយទិន្នផលពូជថ្មីក៏មានការកើនឡើងយ៉ាងឆាប់រហ័សផងដែរ។

នៅថ្ងៃទីខែធ្នូ ឆ្នាំ ២០២១ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន និងលោក Thongloun Sisoulith អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវបានអញ្ជើញចូលរួមក្នុងពិធីបើកផ្លូវរថភ្លើងចិន-ឡាវតាមរយៈវីដេអូ

 

លោក Xi Jinping បានចង្អុលបង្ហាញថា ផ្លូវរថភ្លើងចិន-ឡាវគឺជាគម្រោងដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ នៅពេលដែលផ្លូវដែកត្រូវបានតភ្ជាប់ ពីទីក្រុងគុនមីងទៅទីក្រុងវៀងច័ន្ទនឹងលែងឆ្ងាយទៀតហើយ។ ភាគីទាំងពីរត្រូវបន្តខិតខំប្រឹងប្រែង និងធ្វើឱ្យបានល្អ ថែរក្សា និងដំណើរការផ្លូវរថភ្លើចិន-ឡាវឱ្យបានល្អ អភិវឌ្ឍ និងសាងសង់តំបន់តាមបណ្តោយផ្លូវរថភ្លើងឱ្យបានល្អ និងកសាងផ្លូវរថភ្លើងនេះទៅជាផ្លូវមាស ដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

ដោយសារមាន "រថភ្លើងលឿន" នៃផ្លូវរថភ្លើងចិន-ឡាវ ប្រសិទ្ធភាពដឹកជញ្ជូនផ្លែឈើនៃប្រទេសអាស៊ានត្រូវបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំង ខណៈដែលពួកគេប្រកួតប្រជែងសម្រាប់ចូលទីផ្សារដ៏ធំរបស់ប្រទេសចិន។ តាមការផ្សាយដំណឹងបានឱ្យដឹងថា ទុរេនថៃធ្លាប់ចំណាយពេលប្រហែល ថ្ងៃសម្រាប់ការដឹកជញ្ជូនតាមសមុទ្រ និងប្រហែលថ្ងៃសម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក ដើម្បីចូលប្រទេសចិន ប៉ុន្តែឥឡូវនេះចំណាយពេលត្រឹមតែ  ថ្ងៃប៉ុណ្ណោះ






 









អ្នកបកប្រែ:张艳萍
ប្លុកពិសេស