ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Han Zheng អនុប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា
2024-05-24 17:32:27cri
Share with:

 ថ្ងៃទី ២៤ ខែឧសភា លោក Han Zheng អនុប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅទីក្រុងប៉េកាំង។

ថ្លែងក្នុងកិច្ចជំនួប លោក Han Zheng បានលើកឡើងថា ប្រទេសចិន និងកម្ពុជា គឺជាអ្នកជិតខាងល្អ មិត្តល្អ និងជាដៃគូល្អ។ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់និងខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យមានភាពស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជា ហើយបន្តបំពេញបន្ថែមខ្លឹមសារដល់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្ររវាងចិននិងកម្ពុជា ជំរុញការតភ្ជាប់គ្នារវាងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ"របស់ចិនជាមួយនឹង "យុទ្ធសាស្ត្របញ្ចកោណ" របស់កម្ពុជា និងជំរុញការកសាង "ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា " និង "ច្រករបៀងត្រីនិងអង្ករ"  រៀបចំឱ្យបានល្អនូវសកម្មភាព"ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិននិងកម្ពុជា "ក្នុងឆ្នាំនេះ ដើម្បីជំរុញឱ្យការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាត្រូវបានអនុវត្តជាក់ស្តែងនិងស៊ីជម្រៅ ។

ជាការឆ្លើយតប លោក  សុខ ចិន្តាសោភា បានថ្លែងថា រាជរដ្ឋាភិបាលថ្មីរបស់កម្ពុជានឹងខិតខំប្រឹងប្រែងដើម្បីបន្តវេនមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិន ដោយប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសចិនក្នុងគ្រប់វិស័យ ដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីវិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស