ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping បានទៅក្រុង Rizhao ខេត្ត Shandong ដើម្បីចុះត្រួតពិនិត្យការងារដែលបង្ហាញពីការយកចិត្តទុកដាក់របស់លោកចពោះទីតាំងយុទ្ធសាស្ត្រដ៏សំខាន់មួយនេះ
2024-05-24 15:22:58cri
Share with:

ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៤ នេះ លោក Xi Jinping បានទៅក្រុង Rizhao ខេត្ត Shandong ដើម្បីចុះត្រួតពិនិត្យការងារ ពីកំពង់ផែទឹកជ្រៅមួយទៅផ្លូវបៃតងតាមឆ្នេរសមុទ្រ លោកបានយកចិត្តទុកដាក់អំពីទីតាំងយុទ្ធសាស្ត្រនៅមហាសមុទ្រដ៏សំខាន់មួយនេះ ។

កំពង់ផែមួយបង្ហាញពីកម្លាំង"ស្នូលរឹង"

កំពង់ផែ Rizhao គឺជាទីតាំងទី ១ នៃការចុះត្រួតពិនិត្យការងាររបស់លោក Xi Jinping នៅខេត្ត Shandong

កំពង់ផែនេះបានចាប់ផ្តើមសាងសង់នៅឆ្នាំ ១៩៨២ ហើយបានបើកដំណើរការនៅឆ្នាំ ១៩៨៦ ដោយបានបើកខ្សែផ្លូវនាវាដឹកកុងតឺន័រពាណិជ្ជកម្មក្នុងនិងក្រៅប្រទេសជាង ៨០ ដែលជាមូលដ្ឋានសកលដ៏សំខាន់សម្រាប់ការផ្ទេរវត្ថុធាតុដើមថាមពល ។

នៅកំពង់ផែ Rizhao តើលោក Xi Jinping ផ្តោតសំខាន់លើអ្វីខ្លះ?

លើកនេះនៅឯកំពង់ផែ Rizhao លោក Xi Jinping បានផ្តោតសំខាន់លើការយល់ដឹងអំពីស្ថានភាពជំរុញការកសាងដោយឆ្លាតវៃនិងបៃតងរបស់កំពង់ផែនិងការពង្រីកការបើកទូលាយចំពោះបរទេស ។

កំពង់ផែ Rizhao ដែលបានលោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅពេលនេះ មិនត្រឹមតែជាចំណុចសំខាន់នៃច្រករបៀងសេដ្ឋកិច្ចស្ពានអឺរ៉ាស៊ីថ្មីប៉ុណ្ណោះទេ ក៏ជាមជ្ឈមណ្ឌលដ៏សំខាន់នៃគំនិតផ្តួចផ្តើម"ខ្សែក្រវ៉ាត់និងផ្លូវ"ផងដែរ។

ផ្លូវបៃតងការពារឆ្នេរសមុទ្រមាស

ទីតាំងទី២ នៃការចុះត្រួតពិនិត្យការងារនៅក្រុង Rizhao លោក Xi Jinping បានទៅដល់ផ្លូវបៃតងនៅឆ្នេរសមុទ្រព្រះអាទិត្យ។

ផ្លូវបៃតងដែលតភ្ជាប់ធម្មជាតិនិងវប្បធម៌មនុស្សជាតិនេះ ឥឡូវនេះបានក្លាយជាផ្លូវសុភមង្គលសម្រាប់ប្រជាជនក្នុងតំបន់និងភ្ញៀវទេសចរ ដើម្បីរីករាយនឹងជីវភាពរស់នៅដ៏ល្អប្រសើរ ។

តើផ្លូវបៃតងនៅឆ្នេរសមុទ្រព្រះអាទិត្យនាំមកនូវការបំផុសគំនិតបែបណា?

នៅផ្លូវបៃតងនៅឆ្នេរសមុទ្រព្រះអាទិត្យ លោក Xi Jinping បានផ្តោតសំខាន់លើការយល់ដឹងអំពីស្ថានភាពក្នុងតំបន់នៃការពង្រឹងការការពារនិងស្តារអេកូឡូស៊ីឆ្នេរសមុទ្រឡើងវិញនិងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន ។

ថ្ងៃដែលលោក Xi Jinping ចុះត្រួតពិនិត្យការងារនៅក្រុង Rizhao គឺជាទិវាជីវចម្រុះអន្តរជាតិ ។ ផ្លូវបៃតងនៅឆ្នេរសមុទ្រព្រះអាទិត្យរបស់ក្រុង Rizhao បាននាំមកនូវការបំផុសគំនិតដ៏មានសារៈប្រយោជន៍សម្រាប់ការងារការពារនិងស្ដារអេកូឡូស៊ីតាមឆ្នេរសមុទ្រ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស