ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៤ ខែឧសភា យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាមានិតចិនបានរៀបចំកងកម្លាំងនៃកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងកងយុទ្ធសាស្ត្ររ៉ុកែ្កតជាដើម ធ្វើសមយុទ្ធយោធា "ដាវស្រួចរួម-2024A" នៅតំបន់ជំរុញកោះតៃវ៉ាន់ ជាសំខាន់នឹងធ្វើសមយុទ្ធយាមល្បាតប្រុងជើងការរួមតាមសមុទ្រនិងអាកាស រួមគ្នាដណ្តើមសិទ្ធិគ្រប់គ្រងចម្រុះនៅសមរភូមិ និងរួមគ្នាវាយប្រហារទៅលើគោលដៅសំខាន់ៗជាដើម នាវានិងយន្តហោះចម្បាំងបានធ្វើការយាមល្បាតនៅតំបន់ជុំវិញកោះតៃវ៉ាន់ ទាំងក្នុងនិងក្រៅខ្សែសង្វាក់កោះធ្វើសកម្មភាពរួមជាមួយគ្នា ដើម្បីត្រួតពិនិត្យសមត្ថភាពធ្វើសង្គ្រាមពិតរួមគ្នារបស់កងទ័ពនៃយុទ្ធភូមិ ។ នេះគឺជាទង្វើយុត្តិធម៌ដើម្បីគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិ ហើយក៏ជាការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាទៅលើទង្វើ "ចង់ឱ្យតៃវ៉ាន់ឯករាជ្យ" របស់កម្លាំងអបគមន៍របស់កោះតៃវ៉ាន់ និងជាការព្រមានយ៉ាងធ្ងន់ធ្ងរទៅលើកម្លាំងខាងក្រៅដែលបានធ្វើការជ្រៀតជ្រែកនិងបង្ករឿងហេតុផងដែរ ។
ក្នុងនាមជា "អ្នកធ្វើការចង់ឱ្យតៃវ៉ាន់ឯករាជ្យ" សុន្ទរកថានៅថ្ងៃទី ២០ ខែឧសភា របស់លោកWilliam Lai អ្នកដឹកនាំនៃតំបន់តៃវ៉ាន់ ជា "ការសារភាពអំពីការចង់ឱ្យតៃវ៉ាន់ឯករាជ្យ"ដ៏ពិតប្រាកដ ដែលបានបង្ករឿងយ៉ាងធ្ងន់ធ្ងរដល់គោលការណ៍ចិនតែមួយ និងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ដូច្នេះ សុន្ទរកថានេះមានខ្លឹមសារសំខាន់អំពី "ការចង់ឱ្យតៃវ៉ាន់ឯករាជ្យ" និងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ ។ មិនថាមើលពីចំណុចណា សកម្មភាពតបតវិញរបស់ចិនដីគោកសុទ្ធតែសមហេតុសមផល ស្របច្បាប់និងមានភាពចាំបាច់ ។
ក្នុងសុន្ទរកថាទាំងមូល លោកWilliam Lai បានប្រើពាក្យ "ចិន"ហៅចិនដីគោក ហើយប្រើពាក្យ "ប្រទេស" ហៅតំបន់តៃវ៉ាន់ ដែលបានឃោសនាបំប៉ោងពាក្យសំដីខុសទំនងស្តីពីអបគមន៍និយម ដូចជា "ឯករាជ្យអធិបតេយ្យជាតិ" និង "ត្រើយទាំងសងខាងមិនចំណុះគ្នាទៅវិញទៅមក" "ការសម្រេចដោយខ្លួនឯងរបស់ប្រជាជននៅតំបន់តៃវ៉ាន់"ជាដើម ប៉ុនប៉ងលេងឧបាយកលក្នុងការទទួលស្គាល់អ្វីដែលហៅថា "ប្រទេស" ក្នុងន័យជំនួសទំនាក់ទំនងរវាងត្រើយទាំងសងខាងដោយទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
មិនថាលោក William Lai តុបតែងយ៉ាងណាក៏ដោយ ក៏មិនអាចបិទបាំងការពិតជាក់ស្តែងដែលពួកគេបានឃោសនាបំប៉ោងពី "ទ្រឹស្ដីប្រទេសពីរ" មិនថាយកអ្វីធ្វើជាលេស ក៏មិនអាចបិទបាំងផលវិបាកយ៉ាងធ្ងន់ធ្ងររបស់វាទៅលើសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ មិនថាលេងហ្គេមពាក្យយ៉ាងណាក្តី ក៏មិនអាចលាក់បាំងធាតុពិតរបស់វា ដែលជាអ្នកក្បត់ក្តីបំណងរបស់ប្រជាជនក្នុងកោះ និងជាអ្នកបំផ្លិចបំផ្លាញសន្តិភាពនិងស្ថិរភាពនៃតំបន់ច្រកសមុទ្រតៃវ៉ាន់នោះឡើយ ។ រំពឹងទុកថា ប្រជាជននៅកោះតៃវ៉ាន់អាចបើកភ្នែកមើលឱ្យច្បាស់។
សូមបញ្ជាក់ថា តៃវ៉ាន់ជាតៃវ៉ាន់របស់ប្រទេសចិន ជនរួមជាតិនៅត្រើយទាំងសងខាងសុទ្ធតែជាប្រជាជាតិចិន ។ ទាក់ទិននឹងរឿងដែលបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលជាអាជ្ញាធរតៃវ៉ាន់ឃុបឃិតគ្នាជាមួយកម្លាំងខាងក្រៅ បង្ករឿងនិងចង់ឱ្យតៃវ៉ាន់ឯករាជ្យ ចិនដីគោកបានបញ្ចេញសំឡេងរួចជាស្រេចហើយ ពោលគឺ "ចាំបាច់ត្រូវតបតវិញ ចាំបាច់ត្រូវដាក់ទណ្ឌកម្ម " ។ បើពុំនោះសោត ដរាបណា លោកWilliam Lai ដែលបំភ្លេចប្រវតិ្តសាស្ត្រចិនអនុវត្តពាក្យខុសឆ្គងទៅជាសកម្មភាពនយោបាយ នោះច្រកសមុទ្រតៃវ៉ាន់មុខជានឹងធ្លាក់ក្នុងសភាពគ្រោះថ្នាក់និងផ្ទុះអាវុធជាមិនខាន ។ សមយុទ្ធរួមលើកនេះដែលយុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាមានិតចិនបានរៀបចំធ្វើនៅតំបន់ជុំវិញកោះតៃវ៉ាន់ គឺជាការដាក់ទណ្ឌកម្មយ៉ាងមុតមាំទៅលើទង្វើបង្ករឿងរបស់លោកWilliam Lai ហើយក៏ជាការគាំពារយ៉ាងដាច់ខាតនូវសន្តិភាពនិងស្ថិរភាពនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាផលប្រយោជន៍របស់ជនរួមជាតិតៃវ៉ាន់ផងដែរ ។
កម្លាំងអបគមន៍របស់កោះតៃវ៉ាន់ធ្វើផ្ទុយនឹងសន្តិភាពនិងស្ថិរភាពនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ធ្វើផ្ទុយនឹងផលប្រយោជន៍រួមរបស់ជនរួមជាតិនៃត្រើយទាំងសងខាង តៃវ៉ាន់កំពុងប្រលែងលេងជាមួយនឹងភ្លើងដុតសម្លាប់ខ្លួនឯង ។ សូមដាស់តឿនបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលជាអាជ្ញាធរតៃវ៉ាន់និងកម្លាំងខាងក្រៅ បញ្ឈប់ភ្លាមនូវទង្វើប្រកបដោយគ្រោះថ្នាក់ ដែលចង់ស្វែងរក "ឯករាជ្យ" និងទង្វើបង្ករឿងហេតុផ្សេងទៀត បើពុំនោះសោត រាល់ពេលបង្ករឿងហេតុម្ដង មុខជានឹងរងការតបតវិញម្តង ហើយបើបង្ករឿងកាន់តែហួសហេតុ នោះពិតជានឹងរងការតបតវិញកាន់តែខ្លាំងក្លាជាមិនខាន ៕