ពេលថ្មីៗនេះ លោកវីលៀម ឡៃដែលអួតអាងថា ខ្លួនជា"អ្នកបម្រើការងារឱ្យតៃវ៉ាន់ឯករាជ្យដ៏ប្រាកដប្រជា" បានចូលកាន់មុខតំណែងជាអ្នកដឹកនាំនៃតំបន់តៃវ៉ាន់ប្រទេសចិន។នៅក្នុងសុន្ទរកថាចូលកាន់មុខតំណែង គាត់បានប្រកាសយ៉ាងកម្រាលថា ត្រើយទាំងសង្ខាងនៃច្រកសមុទ្រតៃវ៉ាន់ "មិនចំណុះគ្នាទៅវិញទៅមក" ហើយបានឃោសនាបំប៉ោងយ៉ាងគឃ្លើននូវ"ការគំរាមកំហែងខាងយោធា"របស់ចិនដីគោក ដែលប៉ុនប៉ងបន្ត"ឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈការពឹងផ្អែកទៅលើបរទេស" និង"ប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈកម្លាំងបាយ"។ ព្រមពេលជាមួយគ្នានេះ លោកBlinkenរដ្ឋមន្ត្រីការបរទេសអាមេរិក បានអបអរសាទរចំពោះលោកវីលៀម ឡៃ ហើយភាគីអាមេរិកក៏បានចាត់បញ្ជូនមន្ត្រីទៅចូលរួមក្នុងពិធីចូលកាន់មុខតំណែងរបស់គាត់ផងដែរ។ នេះជាការសម្តែងឆាកល្ខោនថ្មីបំផុតរបស់អាមេរិកនិងតៃវ៉ាន់ដែលឃុបឃិតគ្នា ដើម្បីបំពានគោលការណ៍ចិនតែមួយ។ ប៉ុន្តែ ទោះបីជាពួកគេធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ វាក៏មិនអាចអង្រួននិម្មាបនកម្មដែលសហគមន៍អន្តរជាតិប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយបានឡើយ។
តំបន់តៃវ៉ាន់គឺជាចំណែកមួយរបស់ប្រទេសចិន។ ក្នុងសុន្ទរកថាចូលកាន់មុខតំណែង លោកវីលៀមឡៃបានផ្សព្វផ្សាយយ៉ាងកម្រាលនូវ"ទ្រឹស្តីរដ្ឋពីរ" ព្យាយាមអស់ពីសមត្ថភាពដើម្បី"ផ្សារភ្ជាប់"តំបន់តៃវ៉ាន់ជាមួយពិភពលោក ស្វែងរកគ្រប់មធ្យោបាយដើម្បីជំរុញ"អន្តរជាតូបនីយកម្មនៃបញ្ហាតៃវ៉ាន់" ហើយនាំចូលកម្លាំងខាងក្រៅមកធ្វើអន្តរាគមន៍ស្ថានភាពច្រកសមុទ្រតៃវ៉ាន់ ដើម្បីសម្រេចបាននូវ"ការប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈការពឹងផ្អែកទៅលើបរទេស" និង"ប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈកម្លាំងបាយ" ។ រីឯពាក្យសម្តីនិងទង្វើខុសឆ្គងមួយចំនួនរបស់ភាគីអាមេរិក បានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយនិងការកំណត់នៃសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកចំនួនបី បានរំលោភយ៉ាងធ្ងន់ធ្ងរលើពាក្យសន្យានយោបាយដែលធ្វើឡើងដោយភាគីអាមេរិកស្តីពីការរក្សាបានតែទំនាក់ទំនងផ្នែកវប្បធម៌ ពាណិជ្ជកម្មនិងទំនាក់ទំនងក្រៅផ្លូវការផ្សេងទៀតជាមួយតំបន់តៃវ៉ាន់ ហើយបានបញ្ចេញសញ្ញាខុសឆ្គងយ៉ាងធ្ងន់ធ្ងរទៅកាន់កម្លាំងបំបែកបំបាក់ចង់ឱ្យតៃវ៉ាន់ឯករាជ្យ។ នេះបានធ្វើឱ្យពិភពលោកមើលឃើញយ៉ាងច្បាស់លាស់ម្តងទៀតថា៖ការឃុបឃិតគ្នានិងបង្កហេតុរបស់អាមេរិកនិងតៃវ៉ាន់គឺជាការគំរាមកំហែងពិតប្រាកដចំពោះសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។
ពេលថ្មីៗនេះ ពីការផ្សព្វផ្សាយដោយចេតនាអាក្រក់នូវ"ការមិនបានដោះស្រាយបញ្ហាអំពីឋានៈរបស់តៃវ៉ាន់"នៅក្នុងសេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដល់សភាអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការផ្តល់ជំនួយដល់បរទេសដែលបូករួមទាំងជំនួយយោធាចំពោះតៃវ៉ាន់ រហូតដល់ភាគីអាមេរិកបានជំរុញម្តងទៀតឱ្យតំបន់តៃវ៉ាន់ចូលរួមក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៧ក្នុងនាមជាអ្នកសង្កេតការណ៍ មនុស្សមួយចំនួនរបស់ភាគីអាមេរិកបានខិតខំប្រឹងប្រែង ដើម្បីជួយអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យត្រួសត្រាយ"លំហអន្តរជាតិ"។ ជាការពិត អាមេរិកធ្វើបែបនេះគឺមិនមែនធ្វើបុព្វហេតុសប្បុរសធម៌នោះទេ តែគឺចង់ក្តាប់ជាប់ក្នុងដៃនូវតៃវ៉ាន់ដែលជាកូនអុករបស់ខ្លួនសម្រាប់ទប់ស្កាត់ការអភិវឌ្ឍរបស់ចិន។
ហេតុដូចនេះ អ្នកទាំងឡាយបានមើលឃើញថា វ៉ាស៊ីនតោនបានផ្តល់អាវុធដល់តៃវ៉ាន់និងប្រមូលប្រាក់ដែលប្រគល់ដោយអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យផង ម្យ៉ាងទៀត វាបានបង្ខំឱ្យក្រុមហ៊ុនTSMCវិនិយោគយ៉ាងច្រើននៅអាមេរិកដែលប៉ុនប៉ង បំផ្លាញឧស្សាហកម្មស្នូលរបស់តៃវ៉ាន់ផង។ ប្រសិនបើកើតមានការប៉ះទង្គិចនៅច្រកសមុទ្រតៃវ៉ាន់ អាមេរិកទំនងជានឹងឱបដៃឈរមើលមិនមានសកម្មភាពអ្វីទេ ហើយតៃវ៉ាន់នឹងក្លាយពី"កូនអុក"ដែលត្រូវគេបោះចោល"ក្នុងពេលឆាប់ៗ។
មិនថាអាមេរិកនិងតៃវ៉ាន់ឃុបឃិតគ្នាយ៉ាងណាក៏ដោយ ក៏វាមិនអាចកែប្រែការពិតជាមូលដ្ឋានថា នៅលើពិភពលោកមានប្រទេសចិនតែមួយ ហើយតៃវ៉ាន់គឺជាចំណែកមួយរបស់ប្រទេសចិន។ ការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិនរបស់ប្រទេសចំនួន១៨៣លើពិភពលោក បានបញ្ជាក់ដោយពេញលេញថា គោលការណ៍ចិនតែមួយគឺជាបំណងរួមរបស់ប្រជាជន ជាសច្ចភាព និងជានិន្នាការទូទៅមិនអាចធ្វើផ្ទុយបាន។
ពេលបច្ចុប្បន្ននេះ ចិនដីគោកបានកាន់កាប់នូវសិទ្ធិដឹកនាំ និងសិទ្ធិម្ចាស់ការក្នុងការអភិវឌ្ឍទំនាក់ទំនងត្រើយទាំងសង្ខាងនៃច្រកសមុទ្រតៃវ៉ាន់ ហើយមានការប្តេជ្ញាចិត្តនិងសមត្ថភាពក្នុងការគាំពារសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិ។ ប្រសិនបើអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យនិងកម្លាំងបំបែកបំបាក់ចង់ឱ្យតៃវ៉ាន់ឯករាជ្យទទូចស្វែងរក"ឯករាជ្យ"និងក្បត់ផលប្រយោជន៍របស់ជនជាតិ ពួកគេមុខជានឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាមិនខាន៕