ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រទេសចិនដែលប្រកបដោយភាពនឹងនរនឹងផ្តល់ជា“ទីបង្អែកដ៏រឹងមាំ”ដល់ការអភិវឌ្ឍសហគ្រាសបរទេសនៅប្រទេសចិន
2024-05-18 17:56:05cri
Share with:

ទន្ទឹមនឹងអ្នកប្រើប្រាស់ចិនកាន់តែយកចិត្តទុកដាក់ដល់សុខភាព ខ្ញុំជឿថា សហគ្រាសយើងនឹងមានទំហំកាន់តែធំនៅទីផ្សារប្រទេសចិន ។ ពេលថ្មីៗកន្លងទៅនេះ លោក Brian Jamieson ស្ថាបនិកនៃក្រុមហ៊ុន SP1KE ដែលជាក្រុមហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខាងសុខភាពនៃកាណាដាបានថ្លែងដូចនេះពោលខាងលើនេះ ។

ព្រមពេលជាមួយគ្នានេះ អង្គការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចនិងគណៈកម្មាធិការសហភាពអឺរ៉ុបសុទ្ធតែបានដំឡើងការប៉ាន់ប្រមាណចំពោះល្បឿនកំណើននៃសេដ្ឋកិច្ចរបស់ចិនចំនួន០,២ភាគរយនៅពេលថ្មីៗកន្លងទៅនេះ តាមសន្ទស្សន៍ជំនឿចិត្តខាងការវិនិយោគផ្ទាល់របស់ពាណិជ្ជករសកលដែលក្រុមហ៊ុនគ្រប់គ្រងនិងប្រឹក្សាយោបល់អន្តរជាតិ Kearney បានប្រកាសឱ្យដឹងថា ចំណាត់ថ្នាក់របស់ចិនបានឡើងពីលេខរៀងទី៧នៅឆ្នាំ២០២៣ដល់លេខរៀងទី៣នៅឆ្នាំ២០២៤នេះ ដែលកាន់លំដាប់ថ្នាក់ទីមួយក្នុងចំណោមទីផ្សារងើបឡើងថ្មី ។

កាលពីថ្ងៃទី១៧ខែឧសភា រដ្ឋាភិបាលចិនបានប្រកាសពីស្ថានភាពដំណើរការនៃសេដ្ឋកិច្ចនៅខែមេសា ដែលបានបញ្ជាក់ពីការប៉ាន់ប្រមាណពីក្រៅប្រទេសទាំងនេះ ។ តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំបានកើនឡើង៦,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលកើនឡើង២,២ភាគរយបើប្រៀបធៀបនឹងខែមីនា ។ សន្ទស្សន៍ប៉ាន់ប្រមាណនៃសកម្មភាពផលិតកម្មនិងធ្វើអាជីវកម្មនៃសហគ្រាសបន្តស្ថិតនៅចន្លោះកើនឡើងដែលមានកម្រិតខ្ពស់បង្គួរ សន្ទស្សន៍សកម្មភាពធុរកិច្ចពាណិជ្ជកម្មនៃមុខរបរសេវាកម្មបន្តស្ថិតនៅចន្លោះកើនឡើងយ៉ាងល្អប្រសើររយៈពេល៤ខែជាប់ៗគ្នា ។ល។ ទិន្នន័យមួយចំនួនបានបង្ហាញថា សេដ្ឋកិច្ចចិនបានដំណើរការដោយនឹងនរ ដែលបន្តនិន្នាការកើនឡើងដ៏ល្អប្រសើរ ហើយកត្តាវិជ្ជមានក៏កំពុងកើនឡើងផងដែរ ។

បើនិយាយចំពោះសហគ្រាស ទីផ្សារគឺមានន័យថាប្រាក់ចំណេញ ។ តើប្រទេសចិនដែលជាទីផ្សារទ្រង់ទ្រាយធំសម្បើមនេះមានលក្ខណៈបែបណា?ពីខែមករាដល់ខែមេសា ទំហំលក់រាយសរុបនៃវត្ថុប្រើប្រាស់ក្នុងសង្គមបានកើនឡើង៤,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ចំណុចក្តៅដូចជាការប្រើប្រាស់ឌីជីថលនិងការប្រើប្រាស់ខាងទេសចរណ៍វប្បធម៌ជាដើមបានបំពេញបន្ថែមកម្លាំងចលករថ្មីក្នុងការស្តារទីផ្សារប្រើប្រាស់ឡើងវិញ ។ ក្នុងពេលដំណាលគ្នានេះ ទំហំលក់រាយទំនិញជាក់ស្តែងតាមអនឡាញបានកើនឡើង១១,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលបានបង្ហាញពីកម្លាំងរស់រវើកនៃទីផ្សារលក់រាយតាមបណ្តាញអ៊ីនធើណេតធំទីពីរលើទូទាំងពិភពលោក ។ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃបុណ្យឆេងម៉េងនៅដើមខែមេសាកន្លងទៅនេះ ចំនួនអ្នកទេសចរក្នុងស្រុកចិននិងការចំណាយរបស់អ្នកទេសចរក្នុងស្រុកចិនបានកើនឡើង១១,៥ភាគរយនិង១២,៧ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៩ ។

បើសង្កេតមើលសេដ្ឋកិច្ចនៃប្រទេសមួយ គួរតែមើលកម្លាំងជំរុញនៅពេលអនាគតនិងភាពធន់នៃការអភិវឌ្ឍ នេះសំខាន់គឺមកពីកម្លាំងចលករខាងការច្នៃប្រឌិតថ្មី ។ ទន្ទឹមនឹងពេលដែលប្រទេសចិនអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីដោយពេញទំហឹង កម្លាំងចលករថ្មីកំពុងបង្កើតឡើងយ៉ាងឆាប់រហ័ស ។ នៅខែមេសា សមាមាត្រនៃតម្លៃបន្ថែមនៃរបរផលិតគ្រឿងបរិក្ខារនិងរបរផលិតកម្មបច្ចេកវិទ្យាខ្ពស់ធុនមធ្យមនិងតូចក្នុងសហគ្រាសឧស្សាហកម្មធុនមធ្យមនិងតូចទាំងអស់បន្តកើនឡើងទៀត ។ ពីខែមករាដល់ខែមេសា ការវិនិយោគលើការកែច្នៃបច្ចេកទេសនៃរបរផលិតកម្មនិងការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់សុទ្ធតែមានល្បឿនកំណើនលឿនជាងការវិនិយោគទាំងអស់បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ បើនិយាយចំពោះសហគ្រាសបរទេស ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិន នឹងនាំមកនូវលំហបើកទូលាយនិងធ្វើកិច្ចសហប្រតិបត្តិការកាន់តែច្រើន ។

ប្រទេសចិននៅតែជា គោលដៅពេញនិយមនៃការវិនិយោគសកលដដែល ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ កិច្ចប្រជុំកំពូលស្តីពីការជំរុញការវិនិយោគនិងពាណិជ្ជកម្មសកលលើកទីបីបានបើកធ្វើនៅក្រុងប៉េកាំង ។ សភាពាណិជ្ជកម្មបរទេសនៅចិនចំនួន១៨សុទ្ធតែបានចាត់បញ្ជូនតំណាងចូលរួម ។ ចាប់ពីសន្ទស្សន៍ជាច្រើននៃពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទីបួនបង្កើតកំណត់ត្រាថ្មី រហូតដល់ពាណិជ្ជករបញ្ជាទិញបរទេសដែលចូលរួមពិព័រណ៍ផលិតផលនាំចេញនាំចូលរបស់ចិនដែលតាំងបង្ហាញនៅទីតាំងផ្ទាល់បានបំបែកកំណត់ត្រា ពាណិជ្ជករបរទេសបាននាំគ្នាផ្តល់ការគាំទ្រ ដើម្បីរួមគ្នាចែករំលែកកាលានុវត្តភាពនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។

បច្ចុប្បន្ននេះ បរិយាកាសខាងក្រៅមានភាពកាន់តែស្មុគ្រស្មាញនិងមិនប្រាកដប្រជា ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនក៏ប្រឈមមុខនឹងការលំបាកនិងការសាកល្បងមួយចំនួនដែរ ។ ប៉ុន្តែទន្ទឹមនឹងការអនុវត្តគោលនយោបាយម៉ាក្រូប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ចចិនមានលក្ខខណ្ឌពង្រឹងនិន្នាការល្អប្រសើរជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវគោលដៅកំណើនពេញមួយឆ្នាំ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស