ខេត្ត Fujian គឺជាខេត្តផលិតតែដ៏សំខាន់របស់ប្រទេសចិន ប្រភេទតែរបស់ខេត្ត Fujian មានច្រើនបែបច្រើនយ៉ាង។ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្ត Fujian បានអភិវឌ្ឍវប្បធម៌តែ ឧស្សាហកម្មតែនិងបច្ចេកវិទ្យាតែជាមួយគ្នា សិក្សាស្រាវជ្រាវពីរូបមន្តអភិវឌ្ឍន៍ថ្មីនៃវប្បធម៌តែ ឧស្សាហកម្មតែនិងបច្ចេកវិទ្យាតែ ឧស្សាហកម្មតែសFuding តែWuyi Yancha តែAnxi Tieguanyinជាដើម បានត្រូវពន្លឿនការដាក់បញ្ចូលទៅក្នុងវិស័យថ្មី ក្នុងនោះ ដូចជាទេសចរណ៍វប្បធម៌ សុខភាពនិងភោជ្ជនិយដ្ឋានជាដើម ហេតុដូច្នេះបានបង្កើតឡើងនូវផលិតកម្មថ្មីនិងមុខរបរថ្មី ដូចជាភេសជ្ជៈតែថ្មី ម្ហូបអាហារធ្វើពីតែ និងសួនតែជាដើម។នេះបានធ្វើឱ្យស្លឹកតែផ្តល់ផលប្រយោជន៍ដល់កសិករដាំតែ ឧស្សាហកម្មតែបានក្លាយទៅជាឧស្សាហកម្មសសរទ្រូងរបស់ខេត្ត Fujian ក្នុងការស្តារនិងអភិវឌ្ឍជនបទនិងជួយបង្កើនប្រាក់ចំណូលដល់កសិករដាំតែ៕