លោក Zeng Fanjun ដែលមានអាយុ៣១ឆ្នាំជាយុវជនវិលត្រឡប់ទៅធ្វើអាជីវកម្មនៅស្រុកកំណើតនៅភូមិ Dong an ក្រុង Liuzhou ភូមិភាគស្វយ័ត Guangxi ។ លោកបានបាត់បង់ជើងខាងឆ្វេងពេលនៅក្មេង ។ នៅឆ្នាំ២០១២ លោក Zeng Fanjun ធ្វើការនៅក្រុមហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអេឡិចត្រូនិកមួយ ។ នៅឆ្នាំ២០១៧ លោកសម្រេចចិត្តសុំឈប់ពីការងារហើយត្រឡប់ទៅស្រុកកំណើតវិញដើម្បីធ្វើអាជីវកម្ម ។ ក្នុងរយៈពេល៧ឆ្នាំកន្លងទៅនេះ លោក Zeng Fanjun បានបង្កើតក្រុមហ៊ុននិងកសិដ្ឋានលក្ខណៈគ្រួសារ ព្រមទាំងលក់ដូរកសិផលតាមអនឡាញ ដើម្បីជំរុញឱ្យអ្នកភូមិសម្រេចបាននូវការបង្កើនប្រាក់ចំណូលជាបណ្តើរៗ ។