ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គ្រោះបាក់ស្រុតដីនៅកំណាត់ផ្លូវ Chayang នៃផ្លូវល្បឿនលឿន Meida បានបណ្តាលឱ្យមនុស្ស ៤៨ នាក់ស្លាប់បាត់បង់ជីវិត ការងារជួយសង្គ្រោះនៅតែបន្ត
2024-05-03 15:18:44cri
Share with:

នៅវេលាម៉ោងប្រហែល ២ និង ១០ នាទី ថ្ងៃទី ១ ខែឧសភា គ្រោះបាក់ស្រុតដីបានកើតឡើងនៅកំណាត់ផ្លូវ Chayang នៃផ្លូវល្បឿនលឿន Meida  ក្នុងទីក្រុង Meizhou ខេត្ត Guangdong ប្រទេសចិន។ រហូតមកដល់ពេលនេះ រថយន្តសរុបចំនួន ២៣ គ្រឿងបានធ្លាក់ពីលើផ្លូវ បណ្តាលឱ្យមនុស្សចំនួន ៤៨ នាក់ស្លាប់បាត់បង់ជីវិត និងមនុស្ស ៣ នាក់ទៀតត្រូវការធ្វើតេស្ដDNAបន្ថែមទៀតដើម្បីបញ្ជាក់ពីអត្តសញ្ញាណ ក្រៅពីនេះ មានមនុស្សចំនួន ៣០ នាក់បានរងរបួស ហើយបច្ចុប្បន្នពួកគេគ្មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

បន្ទាប់ពីគ្រោះបាក់ស្រុតដីបានកើតឡើង ទីក្រុង Meizhou បានខិតខំប្រឹងប្រែងដោយពេញទំហឹងក្នុងការជួយសង្គ្រោះនៅនឹងកន្លែង ដោយបានចាត់បញ្ជូនបុគ្គលិកជួយសង្រ្គោះសរុប ៥៧៧ នាក់ ដូចជាការសង្គ្រោះបន្ទាន់ សន្តិសុខសាធារណៈ ការពន្លត់អគ្គីភ័យ សុខាភិបាល ការដឹកជញ្ជូន និងទំនាក់ទំនងជាដើម ហើយបានរៀបចំចាត់ចែងរថយន្តសង្គ្រោះគ្រប់ប្រភេទចំនួន ៦៤ គ្រឿង ដើម្បីអនុវត្តការស្វែងរក និងជួយសង្គ្រោះនៅតំបន់រងគ្រោះ ព្រមនិងបានរៀបចំក្រុមគ្រូពេទ្យថ្នាក់ខេត្តសរុបចំនួន ១២ នាក់ អ្នកជំនាញវេជ្ជសាស្ត្រថ្នាក់ក្រុង ២០ នាក់ រថយន្តសង្គ្រោះ ៣០ គ្រឿង និងបុគ្គលិកពេទ្យជាង ២០០ នាក់ ដើម្បីធ្វើការពិគ្រោះយោបល់ផ្នែកវេជ្ជសាស្រ្ត និងប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការព្យាបាលអ្នករងរបួស។

ដើម្បីទប់ស្កាត់គ្រោះថ្នាក់បន្ទាប់បន្សំកើតឡើង តំបន់មូលដ្ឋានបានរៀបចំ និងសម្របសម្រួលអ្នកជំនាញខាងភូគព្ភសាស្ត្រថ្នាក់ជាតិ និងថ្នាក់ខេត្តឱ្យប្រញាប់ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការឃ្លាំមើល ២៤ ម៉ោងនៅកន្លែងកើតហេតុ និងទីជម្រាលជុំវិញ៕


អ្នកបកប្រែ:翟茜茜
ប្លុកពិសេស