ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាជាន់ខ្ពស់ស្តីពីការផ្លាស់ប្តូររវាងប្រជាជនចិននិងបារាំងប្រារព្ធធ្វើនៅទីក្រុងប៉ារីស ប្រទេសបារាំង
2024-05-01 10:45:57cri
Share with:

ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនជិតនឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង នៅថ្ងៃទី ៣០ ខែមេសា តាមម៉ោងក្នុងតំបន់ វេទិកាជាន់ខ្ពស់ស្តីពីការផ្លាស់ប្តូររវាងប្រជាជនចិននិងបារាំង ដែលរួមសហការរៀបចំដោយសមាគមការទូតសាធារណៈចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងស្ថានទូតចិនប្រចាំនៅប្រទេសបារាំងបានប្រារព្ធធ្វើនៅទីក្រុងប៉ារីស។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(ហៅកាត់CMG)បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ លោកBruno Fuchsសមាជិកសភាជាតិបារាំង លោក Lu Shaye ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបារាំង លោក Patrick Brunot ប្រធានសមាគមមិត្តភាពបារាំង-ចិននៅក្រុងប៉ារីស  និងលោក Wu Hailong ប្រធានសមាគមការទូតសាធារណៈចិន និងភ្ញៀវកិត្តិយសផ្សេងទៀតបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រមនិងថ្លែងសុន្ទរកថា។ មន្ត្រីរដ្ឋាភិបាលចិន និងបារាំង ប្រធានសមាគមមិត្តភាព តំណាងគ្រឹះស្ថានស្រាវជ្រាវ និងប្រព័ន្ធផ្សព្វផ្សាយ បានជួបពិភាក្សាគ្នាលើប្រធានបទក្តៅ ជុំវិញការជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងពងឹ្រងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយជាដើម។

លោក Shen Haixiongបានលើកឡើងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិទានរឿងរ៉ាវមិត្តភាពរវាងប្រទេសចិននិងបារាំង បន្តជំរុញការតភ្ជាប់គ្នារវាងប្រជាជននិងប្រជាជននៃប្រទេសចិននិងបារាំង ព្រមនិងជំរុញយ៉ាងសកម្មនូវការរៀនសូត្រអរិយធម៌រវាងប្រទេសចិននិងបារាំង ។ អគ្គស្ថានីយCMGបានផលិតកម្មវិធីដ៏ឆ្នើមជាច្រើននិងរៀបចំសកម្មភាពទ្រង់ទ្រាយធំជុំវិញខួបទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង ប្រើបច្ចេកវិទ្យាលំដាប់ខ្ពស់ ដើម្បីផ្សាយបន្តផ្ទាល់និងផ្សព្វផ្សាយអំពីការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសទៅកាន់ពិភពលោក ក៏នឹងអនុវត្តផែនការកិច្ចសហប្រតិបត្តិការស្តីពីការថតរូបភាពខ្លាឃ្មុំផេនដារវាងចិននិងបារាំង និងអនុវត្តគម្រោងរួមសហការថតភាពយន្តជាមួយប្រព័ន្ធសារព័ត៌មាននិងស្ថាប័ននានារបស់បារាំង ព្រមទាំងរៀបចំសកម្មភាពប្រព័ន្ធសារព័ត៌មានមួយចំនួនឈ្មោះ"ពីប៉េកាំងទៅប៉ារីស"៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស