ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWang Yi បានផ្តល់បទសម្ភាសន៍ជាលាយលក្ខអក្សរជាមួយបណ្តាញព័ត៌មាន Al Jazeera Media Network ប្រទេសកាតា
2024-04-27 15:01:11cri
Share with:

ពេលថ្មីនេះ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានផ្តល់បទសម្ភាសន៍ជាលាយលក្ខ អក្សរជាមួយបណ្តាញព័ត៌មាន Al Jazeera Media Network ប្រទេសកាតា ដែលបានលើកឡើងអំពីបញ្ហាអ៊ុយក្រែន។

សំណួរ ភាគីចិនបានអំពាវនាវច្រើនលើកហើយអំពីការបើកធ្វើសន្និសីទសន្តិសុខអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែនតាមរយ:ការចរចាសន្ទនា។ តើភាគីចិនបានដើរតួនាទីសម្រ សម្រួលបែបណាក្នុងការចរចា? តើចិនអាចនឹងដាក់សម្ពាធលើរុស្ស៊ីឱ្យបញ្ចប់សង្គ្រាមទេ?

ចម្លើយ វិបត្តិអ៊ុយក្រែនបានឡើងកម្ដៅទាំងស្រុងអស់រយ:ពេលជាង២ឆ្នាំហើយ ភាគីចិន បានខិតខំប្រឹងប្រែងឱ្យឈប់បាញ់គ្នា ហើយបញ្ចប់ការបាញ់គ្នាជាប់រហូត។ ចិនបានដាក់ចេញនូវ កសារស្តីពីគោលជំហរជាពិសេស បានចាត់បញ្ចូនបេសក្ខជនពិសេសទៅកាន់ប្រទេសពាក់ព័ន្ធ ដើម្បីបញ្ជូនព័ត៌មាននិងបញ្ជាក់ពីគោលជំហរឱ្យច្បាស់ ដើម្បីជំរុញដល់បណ្តាភាគីស្វែងរកបំណងដូចគ្នា រក្សាភាពខុសគ្នា បម្រួមតិឯកភាពឱ្យកាន់តែទូលាយ។

បច្ចុប្បន្ន វិបត្តិនេះនៅតែមានហានិភ័យដែលនឹងកាន់តែអាប់អួរធ្ងន់ធ្ងរទៅ សហគមន៍អន្តរជាតិត្រូវរួមបញ្ចូលកម្លាំងនៃមតិឯកភាព ដើម្បីសម្រេចបានសន្តិភាព បញ្ចេញសកម្មភាពជាក់លាក់ ដើម្បីកាត់បន្ថយកម្តៅនៃការប៉ះទង្គិច។ យើងត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវការដោះស្រាយដោយសន្តិវិធី ដោយយុត្តិធម៌ ដោះស្រាយពីឬសគល់និងរាល់កិច្ចការពាក់ព័ន្ធ។ ភាគីចិនមានឆន្ទៈរួមជាមួយសហគមន៍ អន្តរជាតិ ដើរតួនាទីជាលក្ខណៈស្ថាបនាក្នុងការរួមគ្នាជំរុញដោះស្រាយវិបត្តិដោយវិធីនយោបាយ  ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការសម្រេចបាននូវសន្តិភាពជាយូរអង្វែងលើពិភពលោក៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស