ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់មតិនៃCGTN៖ អ្វីអតិរេកមិនមែនសមត្ថភាពផលិតកម្មរបស់ចិនទេ​ គឺ«ការគាំពារនិយម បែបផែនអាមេរិក»​
2024-04-27 13:33:11cri
Share with:

ការដែលអាមេរិកចោទប្រកាន់ថា «អតិរេកសមត្ថភាពផលិតកម្មររបស់ចិន» បានបន្តឱ្យមតិសាធារណ:ពិភាក្សាយ៉ាងក្ដៅគគុក ។ បណ្តាញទូរទស្សន៍សកលចិន(CGTN) នៃអគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិមួយ ចំពោះអ្នកលេងអ៊ីនធឺណែតទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩១.៤៩% សម្គាល់ថា ការចោទប្រកាន់របស់អាមេរិកគ្មានមូលដ្ឋាន អតិរេក មិនមែនជាសមត្ថភាពផលិតកម្មរបស់ចិននោះទេ គឺ «គាំពារនិយម» របស់អាមេរិក ដែលបានចាក់ឬសជាយូរមកហើយ។ អ្នកលេងអ៊ីនធឺណែតបានសរសេរត្រង់ៗតាមវេបសាយ CGTN ថា៖ « លក្ខណ:ពិសេសដ៏លេចធ្លោមួយ នៃអាមេរិក គឺគ្រប់យ៉ាងឈរលើតែផលប្រយោជន៍ផ្ទាល់ខ្លួន» ។ 

ពេលមានប្រៀបនៃការប្រកួតប្រជែងគឺសង្កត់ធ្ងន់់ពីសេរីភាពនៃការធ្វើពាណិជ្ជកម្ម កាលណាមិនមានប្រៀបខាងការប្រកួតប្រជែង ក៏ចោទប្រកាន់ប្រទេសដទៃថា អតិរេកសមត្ថភាពផលិតកម្ម --ទង្វើ «ស្តង់ដារពីរ» បែបផែនអាមេរិកនេះ មិនអាចទទួលបានការគាំទ្រនៃសហគមន៍អន្តរជាតិឡើយ។ ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ពិភពលោកចំនួន ៩៤.៦៦% បង្ហាញពីការស្អប់ចំពោះរឿងនេះ ហើយបានរិះគន់ថា សម្តីនិងទង្វើនៃអាមេរិកជាគាំពារនិយមសុទ្ធសាធ។

សូមបញ្ជាក់ថា ការស្ទង់មតិលើកនេះ បានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមជាភាសាអង់គ្លេស ភាសាអេស្ប៉ាញ ភាសាអារ៉ាប់ ភាសាបារាំងនិងភាសារុស្ស៊ី នៃបណ្តាញទូរទស្សន៍សកលចិន(CGTN) ក្នុង រយៈពេល ២៤ ម៉ោង មានអ្នកលេងអ៊ីធឺណែតចំនួន ៦៨៤៨ នាក់បានចូលរួមបោះឆ្នោតនិងបញ្ចេញមតិ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស