ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធាននាយកដ្ឋានទ្វីបអាមេរិកខាងជើងនិងអូសេអានីនៃក្រសួងការបរទេសបាន ផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធសារព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Blinken នៅប្រទេសចិន។
2024-04-27 16:44:13cri
Share with:

ល្ងាចថ្ងៃទី២៦ខែមេសាឆ្នាំ២០២៤ លោក Yang Taoប្រធាននាយកដ្ឋានទ្វីបអាមេរិកខាងជើងនិងអូសេអានីនៃក្រសួងការបរទេសបានធ្វើបទបង្ហាញដល់ប្រព័ន្ធសារព័ត៌មានដែលទាក់ទងនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោកBlinkenនៅប្រទេសចិន។


លោក Yang Tao បានថ្លែងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោកBlinkenបានបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមេសា។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន និងសហរដ្ឋអាមេរិកក្នុងការអនុវត្តគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងអាមេរិកដែលសម្រេចបាននៅក្នុងកិច្ចប្រជុំនៅសាន់ហ្វ្រាន់ស៊ីស្កូ រក្សាការសន្ទនា គ្រប់គ្រងការខ្វែងគំនិត ជម្រុញកិច្ចសហប្រតិបត្តិការ និងពង្រឹងការសម្របសម្រួលលើកិច្ចការអន្តរជាតិ។  


ក្នុងដំណើរទស្សនកិច្ចរបស់លោក Blinken នៅប្រទេសចិន លោកXi Jinping ប្រធានរដ្ឋចិនបាជួបសម្តែងការគួរសមនៅរសៀលថ្ងៃទី ២៦ ខែមេសា ហើយបានថ្លែងពីគោលជំហរដ៏មុតមាំរបស់លោកអំពីទំនាក់ទំនងចិន-អាមេរិក និងបានផ្តល់អនុសាសន៍ណែនាំ។នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជួបពិភាក្សាជាមួយលោកBlinken ដោយផ្លាស់ប្តូរទស្សនៈយ៉ាងទូលំទូលាយនិងស៊ីជម្រៅលើទំនាក់ទំនងចិន-អាមេរិក និងបញ្ហាអន្តរជាតិនិងក្នុងតំបន់ និងបង្ហាញពីគោលជំហរលើបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងការយកចិត្តទុកដាក់ស្នូលរបស់ភាគីចិន ដូចជាការយល់ដឹងជាយុទ្ធសាស្ត្រ តៃវ៉ាន់ សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សមុទ្រចិនខាងត្បូង និង "យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក" របស់សហរដ្ឋអាមេរិកជាដើម។ លោក Wang Xiaohong សមាជិកនៃក្រុមប្រឹក្សាកិច្ចរដ្ឋចិននិងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិនបានជួបពិភាក្សាជាមួយលោកBlinkenនិងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀនចិន-អាមេរិក។ ថ្ងៃទី២៥លោក Chen Jining លេខាគណៈកម្មាធិការបក្សក្រុងសៀងហៃបានជួបពិភាក្សាជាមួយលោកBlinkenនិងផ្លាស់ប្តូរយោបល់លើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងសៀងហៃនិងសហរដ្ឋអាមេរិក

អ្នកបកប្រែ:张艳萍
ប្លុកពិសេស