ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទធ្វើបទបង្ហាញអំពីសៀវភៅ«លោកXiJipingថ្លែងអំពីអភិបាលកិច្ចជាតិ»ជាភាសាអារ៉ាប់រៀបចំនៅក្រុងគែរ
2024-04-27 15:02:22cri
Share with:

ថ្ងៃទី២៤ ខែមេសា សន្និសីទធ្វើបទបង្ហាញអំពីសៀវភៅ«លោកXiJipingថ្លែងអភិបាលកិច្ចជាតិ»បានបើកធ្វើនៅក្រុងគែរ រដ្ឋធានីប្រទេសអេហ្ស៊ីប។តំណាងជាង១០០នាក់ដែលមកពីមជ្ឈដ្ឋាននានារបស់ប្រទេសចិននិងអ៉ារ៉ាប់បានអញ្ជើញចូលរួមសន្និសីទ។

លោកEssam Sharafអតីតនាយករដ្ឋមន្ត្រីអេហ្ស៊ីបបានលើកឡើងថា «លោកXiJipingថ្លែងអភិបាលកិច្ចជាតិ»បានគូពិព័រណនាយ៉ាងច្បាស់លាស់នូវទស្សនទានរបស់ប្រទេសចិនចំពោះសហគមន៍អន្តរជាតិ ចែករំលែកបទពិសោធន៍នៃការធ្វើទំនើបកម្មតាមបែបផែនចិន នេះមានអំណោយផលដល់អ្នកអានក្នុងការឈ្វេងយល់កាន់តែត្រឹមត្រូវនូវគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោកXiJinping ឈ្វេងយល់ពីគោលនយោបាយបច្ចុប្បន្នរបស់ប្រទេសចិន ដោយបានបង្ហាញពីមុខមាត់អន្តរជាតិដ៏គួរឱ្យទុកចិត្ត គួរឱ្យស្រឡាញ់និងគួរឱ្យគោរពរបស់ប្រទេសចិន។

ថ្លែងនៅក្នុងសុន្ទរកថា លោកLiaoLiqiangឯកអគ្គរដ្ឋទូតចិនប្រចាំនៅអេហ្ស៊ីបបានលើកឡើងថា «លោកXiJipingថ្លែងអភិបាលកិច្ចជាតិ»ជាត្រីវិស័យដែលពន្យល់ពីការធ្វើទំនើបកម្មតាមបែបផែនចិន ជាគម្ពីរដ៏មានតម្លៃដើម្បីយល់ដឹងពីទំនួលខុសត្រូវរបស់ប្រទេសចិនក្នុងនាមជាមហាអំណាចនិងជាបង្អួចដើម្បីឈ្វេងយល់ពីភាពទាក់ទាញរបស់ប្រមុខរដ្ឋចិន។គំនិតថ្មីនិងគំនិតផ្តួចផ្តើមថ្មីជាច្រើនរបស់លោកXiJinpingប្រធានរដ្ឋចិនបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិនក្នុងការដើរតាមមាគ៌ាការអភិវឌ្ឍដោយសន្តិវិធី ព្រមនិងបង្ហាញពីឆន្ទៈដ៏ស្មោះត្រង់ស្ដីពីការអភិវឌ្ឍរបស់ប្រទេសចិននឹងផ្តល់សុភមង្គលដល់ពិភពលោក៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស