ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Han Zheng បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធបើកពិព័រណ៍សាកវប្បកម្មពិភពលោក Chengdu ឆ្នាំ ២០២៤ និងថ្លែងសុន្ទរកថា
2024-04-27 14:54:56cri
Share with:

លោក Han Zheng អនុប្រធានរដ្ឋចិនបានអញ្ជើញចូលរួមក្នុងពិធីសម្ភោធបើកពិព័រណ៍សាកវប្បកម្មពិភពលោកក្រុង Chengdu ឆ្នាំ ២០២៤ នៅក្រុង Chengdu ខេត្ត Sichuan កាលពីថ្ងៃទី ២៦ ខែមេសាហើយបានថ្លែងសុន្ទរកថា ។

លោក Han Zheng បានលើកឡើងគំនិតផ្តួចផ្តើមចំនួនបី។ ទី ១ រួមគ្នាកសាងមូលដ្ឋានគ្រឹះនៃអរិយធម៌អេកូឡូស៊ី ។ យើងត្រូវចាត់ទុកបរិស្ថានអេកូឡូស៊ីជាមូលដ្ឋានគ្រឹះដែលមនុស្សជាតិរស់រានមានជីវិតនិងអភិវឌ្ឍ គោរព សម្របខ្លួននិងការពារធម្មជាតិនិងជំរុញពិភពលោកទាំងមូលឱ្យរួមគ្នាកសាងអរិយធម៌អេកូឡូស៊ី ។ ទី ២ គឺរួមគ្នាពិគ្រោះពិភាក្សាអំពីវិធានការទប់ទល់និងអភិបាលកិច្ច ។ ត្រូវប្រកាន់ខ្ជាប់នូវគំនិតអភិបាលកិច្ចសកលដែលរួមគ្នាពិគ្រោះពិភាក្សា រួមគ្នាកសាងនិងរួមចំណែក  រួមគ្នាកែលម្អប្រព័ន្ធអភិបាលកិច្ចបរិស្ថាន ស្វែងរកដំណោះស្រាយនៃការអភិវឌ្ឍប្រកបដោយចីរភាពនិងជំរុញអភិបាលកិច្ចអេកូឡូស៊ីសកល ដើម្បីទទួលបានសមិទ្ធផលជាក់ស្តែងបន្ថែមទៀត ។ ទី៣ គឺរៀបចំសោភណ្ឌភាពភពផែនដីជាមួយគ្នា ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតនៅលើពិភពលោក ប្រទេសចិននឹងទទួលរ៉ាប់រងយ៉ាងសកម្មនូវទំនួលខុសត្រូវអន្តរជាតិដែលស្របតាមកម្រិត និងសមត្ថភាពនៃការអភិវឌ្ឍរបស់ខ្លួន ពង្រឹងកិច្ចសន្ទនាស្តីពីអរិយធម៌អេកូឡូស៊ីជាមួយគ្រប់ភាគីនិងអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយលើវិស័យជីវចម្រុះ និងបម្រែបម្រួលអាកាសធាតុជាដើម ។

ពិព័រណ៍លើកនេះធ្វើឡើងក្រោមប្រធានបទ "ទីក្រុងសួនច្បារ លំនៅឋានដ៏ស្រស់ស្អាត" តំណាងប្រមាណ ១០០០ នាក់ដែលមកពីគ្រប់មជ្ឈដ្ឋាននៃប្រទេសនិងតំបន់ចំនួន ៥៤ បានចូលរួមក្នុងពិធីបើក៕

អ្នកបកប្រែ:王幸
ប្លុកពិសេស