ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangYiផ្តល់បទសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយបណ្តាញសារព័ត៌មាន Al Jazeera Media Networkកាតា
2024-04-27 15:01:31cri
Share with:

    នាពេលថ្មីៗនេះ លោកWangYiសាមជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានផ្តល់បទសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយវេបសាយសារព័ត៌មានPeninsulaកាតា។អ្នកសារព័ត៌មានបានសួរថា យើងខ្ញុំបានចាប់អារម្មណ៍ពីករណីដែលមជ្ឈដ្ឋានក្រៅបានយកចិត្តទុកដាក់ចំពោះរដ្ឋាភិបាលចិនអាចនឹងចាត់ប្រតិបត្តិការយោធាលើតំបន់តៃវ៉ាន់ប្រទេសចិនឬទេ។ក្រោមបរិបទដែលតំបន់តៃវ៉ាន់ប្រទេសចិននិងអាមេរិកមានទំនាក់ទំនងយ៉ាងជតិស្និត ហើយអាមេរិកបានលក់អាវុធទៅឱ្យតំបន់តៃវ៉ាន់ប្រទេសចិន តើលោកវាយតម្លៃយ៉ាងម៉េចចំពោះស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់?

លោកWangYiបានឆ្លើយតបថាបញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិនទាំងស្រុង ហើយសម្រេចការបង្រួបបង្រួមរបស់មាតុភូមិតាមវិធីណាមួយជាបញ្ហាសម្រាប់ប្រជាជនចិននៅត្រើយទាំងសងខាង។យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយខិតខំឱ្យមានការបង្រួបបង្រួមដោយសន្តិវិធីដោយស្មោះត្រង់បំផុត។ទន្ទឹមនឹងនេះ ខ្សែបន្ទាត់ក្រហមរបស់យើងក៏ច្បាស់លាស់ ពោលគឺយើងដាច់ខាតនឹងមិនអនុញ្ញាតឱ្យនរណាបំបែកតៃវ៉ាន់ចេញពីប្រទេសចិនទោះតាមមធ្យោបាយណាមួយក៏ដោយ។

បច្ចុប្បន្ន ស្ថានការណ៍តៃវ៉ាន់មានស្ថិរភាពជាទូទៅ តែក៏ប្រឈមមុខនឹងបញ្ហាដ៏តានតឹងផងដែរ។ក្នុងចំណោមនោះ បញ្ហាប្រឈមធំបំផុតគឺសកម្មភាពបំបែកបំបាក់របស់កម្លាំង"តៃវ៉ាន់ឯករាជ្យ"និងការជ្រៀតជ្រែកនិងការបំផ្លិចបំផ្លាញពីកម្លាំងខាងក្រៅ។ប្រសិនបើចង់បន្តរក្សាសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ ត្រូវតែប្រឆាំងយ៉ាងដាច់ខាតចំពោះ កម្លាំង"តៃវ៉ាន់ឯករាជ្យ"។ចិននឹងមិនបណ្ដែតបណ្ដោយឱ្យកម្លាំងខាងក្រៅមកជ្រៀតជ្រែកនិងបំផ្លាញបានឡើយ។នរណាក៏មិនត្រូវមើលស្រាលលើការប្តេជ្ញាចិត្ត ឆន្ទៈដ៏មោះមុតនិងសមត្ថភាពដ៏រឹងមាំរបស់ប្រជាជនចិនក្នុងការគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីនោះឡើយ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស