ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិន៖អ្វីដែលហៅថា អតិរេកផ្នែកសមត្ថភាពផលិតកម្មរបស់ប្រទេសចិនគឺជា “ស្តង់ដាពីរ”
2024-04-26 11:00:08cri
Share with:

ទាក់ទិននឹងករណីដែលពេលថ្មីៗនេះ ប្រទេសលោកខាងលិចមួយចំនួនបានចោទប្រកាន់ថា ប្រទេសចិនមាន “អរិរេកផ្នែកសមត្ថភាពផលិតកម្ម” អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងនៅថ្ងៃទី២៥ ខែមេសា ថា នេះជា “ស្តង់ដាពីរ” ដែលមិនត្រឹមតែរារាំងដល់ការធ្វើបរិវត្តកម្មបៃតងសកលប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់សហគ្រាសក្នុងការធ្វើកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនិងវិនិយោគនៅក្រៅប្រទេសផងដែរ។

លោកបានបន្តទៀតថា បញ្ហាអតិរេកផ្នែកសមត្ថភាពផលិតកម្មត្រូវមើលពីបរិបទធំនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច។និយាយចំពោះថាមពលស្អាត បើកយើងមើលក្នុងក្របខ័ណ្ឌសកល វាមិនមែនជាអតិរេកផ្នែកសមត្ថភាពផលិតកម្មទេ តែគឺកង្វះខាតសមត្ថភាពផលិតកម្ម។បច្ចុប្បន្ន ការអភិវឌ្ឍថាមពលស្អាតជាវិធានការសំខាន់របស់ពិភពលោកសម្រាប់ឆ្លើយតបបម្រែបម្រួលអាកាសធាតុ។តម្រូវការចំពោះផលិតផលប្រើប្រាស់ថាមពលស្អាតកំពុងកើនឡើងឥតឈប់ឈរ ហើយមានសក្តានុពលខ្លាំងនៃការអភិវឌ្ឍនាពេលអនាគត។ឧស្សាហកម្មថាមពលថ្មីរបស់ប្រទេសចិនបន្តផ្តល់សមត្ថភាពផលិតកម្មគុណភាពខ្ពស់ដែលអាចទទួលយកបាន វាបានរួមចំណែកសំខាន់សម្រាប់ការអភិវឌ្ឍបៃតងនៃសកលលោក៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស