ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ថ្លែងអំពី”ភាពជាប់លាប់រហូតមកចំនួនបី” ក្នុងទំនាក់ទំនងចិន-អាមេរិក
2024-04-26 10:46:21cri
Share with:

       ថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២៤ លោកWang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកនៅក្រុងប៉េកាំង។ ពេលថ្លែងអំពីទំនាក់ទំនងចិន-អាមេរិក លោក Wang Yi បានគូសបញ្ជាក់ថា ៖

      អាកប្បកិរិយារបស់ចិនគឺជាប់លាប់រហូតមក ពោលគឺប្រកាន់ខ្ជាប់នូវការ អភិវឌ្ឍទំនាក់ទំនងចិន-អាមេរិកដោយផ្អែកលើមនោសញ្ចេតនាសកលស្តីពីការរួមគ្នាកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ទទួលខុសត្រូវចំពោះប្រជាជន ទទួលខុសត្រូវចំពោះពិភពលោក និងទទួលខុសត្រូវចំពោះអនាគត។

      ជំហររបស់ចិនគឺជាប់លាប់រហូតមក ពោលគឺប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ហើយផ្តោតលើការជំរុញទំនាក់ទំនងចិន-អាមេរិកឱ្យវិវឌ្ឍរីកចម្រើនដោយស្ថិរភាព រឹងមាំ និងចីរភាព។

      ការទាមទាររបស់ចិនគឺជាប់លាប់រហូតមក ពោលគឺផ្តួចផ្តើមឱ្យគោរពផលប្រយោជន៍ស្នូលទៅវិញទៅមក អាមេរិកកុំលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន កុំគាបសង្កត់ការអភិវឌ្ឍរបស់ចិន និងកុំជាន់ឈ្លីខ្សែបន្ទាត់ក្រហមរបស់ភាគីចិនលើបញ្ហាពាក់ព័ន្ធនឹងអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍នៃការអភិវឌ្ឍរបស់ចិន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស