ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការអភិវឌ្ឍនៃឧស្សាហកម្មថាមពលថ្មីរបស់ចិនបានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើបរិវត្តកម្មនៃថាមពលសកល
2024-04-26 14:10:22cri
Share with:

 

បច្ចុប្បន្ននេះ វិស័យបន្ទះថ្មថាមពលពន្លឺព្រះអាទិត្យទទួលបានការវិវឌ្ឍជាច្រើន គឺដោយមកពីប្រទេសចិនបានខិតខំប្រឹងប្រែងកាត់បន្ថយតម្លៃដើម ។ ហើយវិស័យរថយន្តអគ្គិសនីក៏មានសភាពដូចនេះដែរ ។ ពេលថ្មីៗកន្លងទៅនេះ លោក Amin Nasser នាយកប្រតិបត្តិ(CEO)នៃក្រុមហ៊ុនប្រេងកាត Saudi Aramco របស់អារ៉ាប៊ីសាអូឌីតដែលជាក្រុមហ៊ុនប្រេងកាតដ៏ធំបំផុតលើពិភពលោកបានថ្លែងក្នុងមហាសន្និបាតថាមពលពិភពលោកលើកទី២៦ថា ការអភិវឌ្ឍនៃឧស្សាហកម្មថាមពលថ្មីរបស់ចិនបានជំរុញការសម្រេចបាននូវគោលដៅបញ្ចេញកាបូនសូន្យរបស់ប្រទេសប៉ែកខាងលិច ក៏ដូចជាបានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើបរិវត្តកម្មនៃថាមពលសកលផងដែរ ។

ខណៈពេលមនុស្សមួយចំនួនរបស់ភាគីអាមេរិកបានឃោសនាបំប៉ោងពី អតិរេកផលិតកម្មរបស់ចិននិងការវាយប្រហារទៅលើទីផ្សារសកល ពាក្យសម្តីដ៏យុតិ្តធម៌របស់លោក Amin Nasser នេះបានតំណាងការយល់ដឹងដែលប្រកបដោយវិចារណញ្ញាណនិងសត្យានុម័តនៃសហគមន៍អន្តរជាតិ ។ បើនិយាយចំពោះពិភពលោក តើសមត្ថភាពផលិតកម្មបៃតងរបស់ចិនមានន័យអ្វី? ការពិតជាក់ស្តែងគឺជាចម្លើយដ៏ល្អបំផុត ។

បើនិយាយពីឫសគល់ ការអភិវឌ្ឍសេដ្ឋកិច្ចគឺដើម្បីកែលំអជីវភាពរស់នៅ ។ ផលិតផលថាមពលថ្មីគឺកាន់តែយកចិត្តទុកដាក់និងផ្ដោតលើភាពបៃតង សមត្ថភាពនិងកម្រិតផាសុកភាព ដែលបានសមស្របនឹងតម្រូវការប្រើប្រាស់ក្នុងទីផ្សារ  ប៉ុន្តែព្រមពេលជាមួយគ្នានេះ ក៏មានបញ្ហាដូចជាតម្លៃដើមថ្លៃពេកជាដើម ។ ប្រទេសចិនបានប្រើប្រាស់ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងប្រព័ន្ធខ្សែក្រវាត់ឧស្សាហកម្មដ៏ពេញលេញ ផ្តល់ផែនការដំណោះស្រាយដែលទូទាំងពិភពលោកអាចទទួលបាន បានជំរុញការផ្សព្វផ្សាយជាទូទៅនៃផលិតផលថាមពលថ្មី ។

សូមយករថយន្តថាមពលថ្មីជាឧទាហរណ៍ ។ តាមការវិភាគមួយនៃក្រុមហ៊ុនគ្រប់គ្រងនិងប្រឹក្សាយោបល់ McKinsey បានឱ្យដឹងថា រថយន្តអគ្គិសនីចិនមានតម្លៃថោកប្រហែល២០ឬ៣០ភាគរយបើប្រៀបធៀបនឹងរថយន្តដែលផលិតដោយក្រុមហ៊ុនអឺរ៉ុប ។មូលហេតុដ៏សំខាន់មួយគឺ រយៈពេលដែលចិនអភិវឌ្ឍន៍ស៊េរីរថយន្តថ្មីប្រហែលជាពាក់កណ្តាលនៃទ្វីបអឺរ៉ុប ។ ដូច្នេះ ផលិតកម្មបៃតងរបស់ចិនអាចផ្តល់ផលិតផលដែលមានគុណភាពខ្ពស់និងតម្លៃថោកដល់អ្នកប្រើប្រាស់សកល ក៏ដូចជាបានបន្ធូរបន្ថយកម្លាំងសម្ពាធអតិផរណាដែលកើតឡើងដោយកង្វះខាតនៃថាមពលប្រពៃណី ពោលគឺបានផ្តល់ផលប្រយោជន៍ជាក់ស្តែងយ៉ាងប្រាកដប្រជាដល់អ្នកប្រើប្រាស់ ។

បើនិយាយចំពោះបណ្តាប្រទេសនានាលើពិភពលោក ផលិតកម្មថាមពលថ្មីរបស់ចិនបាននាំមកនូវកម្លាំងចលករថ្មីនៃការអភិវឌ្ឍ ។ បច្ចុប្បន្ននេះ ប្រទេសនានាបាននិងកំពុងជំរុញការលើកកម្ពស់លំដាប់ថ្នាក់នៃឧស្សាហកម្មផលិតកម្មនិងការធ្វើបរិវត្តកម្មភាពបៃតងនិងកាបូនទាប ដូច្នេះ ត្រូវការគ្រឿងបរិក្ខារពាក់ព័ន្ធនិងគ្រឿងបន្លាស់ជាបន្ទាន់ ដើម្បីធ្វើការអភិវឌ្ឍនិងប្រើប្រាស់ថាមពលថ្មី ។ ក្នុងនាមជាទីផ្សារថាមពលដែលអាចកកើតឡើងវិញនិងប្រទេសផលិតគ្រឿងបរិក្ខារដ៏ធំបំផុតលើទូទាំងពិភពលោក ប្រទេសចិនបានដើរតួនាទីដ៏សំខាន់ ។ ពេលថ្មីៗកន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានចុះផ្សាយអត្ថបទថា ការធ្វើបរិវត្តកម្មថាមពលសកលមានក្តីសង្ឃឹមគឺដោយមកពីចិនបានផ្តល់ផលិតផលតម្លៃទាបនិងស្អាតស្អំ ។

អ្វីដែលកាន់តែសំខាន់ជាងទៀតគឺ ក្នុងការងារឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុសកល សមត្ថភាពផលិតកម្មបៃតងរបស់ចិនបានរួមចំណែកជាច្រើន ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក ចិនមិនត្រឹមតែបានសន្យាថានឹងសម្រេចបាននូវការកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនិងអព្យាក្រឹតភាពកាបូនក្នុងរយៈពេលដ៏ខ្លីបំផុតក្នុងប្រវត្តិសាស្ត្រទូទាំងពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏បានជួយប្រទេសផ្សេងទៀតលើកកម្ពស់សមត្ថភាពទប់ទល់នឹងបម្រែបម្រួលអាកាសធាតុតាមរយៈវិធីផ្តល់ការគាំទ្រខាងបច្ចេកវិទ្យា លើកកម្ពស់សមត្ថភាពនិងផ្តល់ជំនួយជាថវិកាជាដើមផងដែរ ។

ប្រឈមមុខនឹងការពិតជាក់ស្តែង អ្វីដែលហៅថា អតិរេកផលិតកម្មដែលឃោសនាបំប៉ោងដោយសហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចនឹងត្រូវបំបែកនិងលាតត្រដាងតែម្តង ។  បញ្ហាដ៏ពិតប្រាកដដែលពិភពលោកប្រឈមមុខមិនមែន អតិរេកនៃផលិតកម្មបៃតងនោះទេ តែគឺកង្វះខាតយ៉ាងធ្ងន់ធ្ងរ ។ ហើយផលិតផលដែលប្រទេសចិនបាននិងកំពុងផលិត គឺជារបស់ដែលពិភពលោកត្រូវការជាបន្ទាន់ដ៏ពិតប្រាកដ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស