ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ជួបសន្ទនាជាមួយលោក Blinken ​រដ្ឋមន្ត្រីការបរទេសអាមេរិក
2024-04-26 16:42:44cri
Share with:

រសៀលថ្ងៃទី ២៦ ខែមេសា នៅវិមានប្រជាជនក្រុងប៉េកាំងលោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនាជាមួយលោក Blinken  រដ្ឋមន្ត្រីការបរទេសអាមេរិក។

លោក Xi Jinping បានថ្លែងថា ឆ្នាំនេះជាខួបទី៤៥នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងអាមេរិក។ ខ្ញុំបានលើកឡើងគោលការណ៍៣ធំៗ ពោលគឺ គោរពគ្នា រួមរស់នៅដោយ សន្សហវិជ្ជមាន និងកិច្ចសហប្រិតប្តិតការឈ្នះ-ឈ្នះ ជាការបូកសរុបបទពិសោធន៍ពេលកន្លង ទៅផង ហើយក៏ជាការចង្អុលបង្ហាញផ្លូវសម្រាប់ឈានទៅអនាគតផង។

បច្ចុប្បន្ន បម្រែបម្រួលនៃនិម្មាបនកម្មពិភពលោកដែលមិនធ្លាប់មានក្នុងរយ:ពេលមួយរយឆ្នាំ កំពុងវិវឌ្ឍយ៉ាងស៊ីជម្រៅ ស្ថានការណ៍អន្តរជាតិកាន់តែច្របូកច្របល់។ ការដែលចិននិងអាមេរិក បង្កើនការសន្ទនាគ្នា គ្រប់គ្រងការខ្វែងគំនិត  ជំរុញកិច្ចសហប្រតិបត្តិការ មិនគ្រាន់តែជាបំណង ប្រាថ្នាទូទៅ របស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោទេ ក៏ជាការំពឹងទុករួមរបស់សហគមន៍ អន្តរជាតិផងដែរ។ ខ្ញុំបានលើកឡើងជាច្រើនលើកហើយថា ភពផែនដីធំទូលាយណាស់ ដែលអាចអោយចិននិងអាមេរិក អភិវឌ្ឍរួមគ្នា និងមានភាពរុងរឿងរួមគ្នា។ ភាគីចិនរីករាយ ដែលមើលឃើញអាមេរិកដ៏បើកទូលាយ និងជឿជាក់លើខ្លួនឯង ហើយមានការអភិវឌ្ឍ យ៉ាងរុងរឿង។ ក៏សង្ឃឹមថា អាមេរិកស្វែងយល់ពីការអភិវឌ្ឍរបស់ចិនដោយក្រសែភ្នែកវិជ្ជមាន។ បើបញ្ហាឬគល់នេះ អាចដោះស្រាយបាន នោះ ទំនាក់ទំនងចិននិងអាមេរិកទើបអាចមានស្ថិរភាព ដ៏ពិតប្រាកដ ហើយកាន់តែល្របសើរឡើង និងបោះជំហានទៅមុខបន្តទៀត៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស