ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Ding Xuexiang អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ នៃវេទិកា Zhongguancun និងថ្លែងសុន្ទរកថា
2024-04-26 10:49:07cri
Share with:


កិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ នៃវេទិកា Zhongguancun បានបើកនៅក្រុងប៉េកាំងនៅថ្ងៃទី ២៥ ខែមេសា ។ លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធីបើកនិងថ្លែងសុន្ទរកថា ។

លោក Ding Xuexiang បានគូសបញ្ជាក់ថា ការច្នៃប្រឌិតគឺជាកម្លាំងចលករទី ១ សម្រាប់ជំរុញការអភិវឌ្ឍ ។ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ចាំបាច់ត្រូវបន្តធ្វើការច្នៃប្រឌិត ។ ប្រទេសចិនបានអនុវត្តយ៉ាងស៊ីជម្រៅនូវការជំរុញយុទ្ធសាស្ត្រអភិវឌ្ឍន៍ តាមរយៈការឆ្នៃប្រឌិតដែលបង្កើតឱ្យមានឧស្សាហកម្មថ្មី រូបមន្តថ្មីនិងកម្លាំងចលករថ្មី ដែលបានក្លាយជាចំណុចលេចធ្លោនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម យើងនឹងបន្តពង្រឹងការទ្រទ្រង់ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាបន្តបន្ទាប់ ។ ប្រទេសចិនរីករាយរួមសហការជាមួយសហគមន៍អន្តរជាតិក្នុងការកសាងសហគមន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកល រួមគ្នាពូនជ្រំ និងអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ព្រមទាំងជំរុញឱ្យប្រទេសនានាពូនជ្រំនិងអភិវឌ្ឍឧស្សាហកម្មងើបឡើងថ្មីនិងឧស្សាហកម្មនាពេលអនាគត ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស