ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់មតិនៃបណ្តាញទូរទស្សន៍សកលចិន(CGTN)បានបង្ហាញថា​អ្នកផ្តល់បទសម្ភាសន៍លើសពី៩០%លើពិភពលោកអំពាវនាវឱ្យមានការឈប់បាញ់គ្នារវាងប៉ា ឡេស្ទីននិងអ៊ីស្រាអែល
2024-04-26 16:28:50cri
Share with:

បណ្តាញទូរទស្សសកលចិន(CGTN)នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិមួយចំពោះអ្នកលេងអ៊ីនធឺណែតទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០.០៥%បានអំពាវនាវយ៉ាងខ្លាំងក្លាឱ្យភាគីទាំងពីរប៉ាឡេស្ទីននិងអ៊ីស្រាអែលឈប់បាញ់គ្នាភ្លាម ដើម្បីជៀសវាងការបណ្តាលឱ្យកើតមានវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរថែមទៀត។ក្រៅពីនេះ នៅមានអ្នកផ្តល់បទសម្ភាសន៍ចំនួន៩៣.៥%បានលើកឡើងថា គ្រប់ភាគីគួរគោរពតាមកាតព្វកិច្ចនៃច្បាប់មនុស្សធម៌អន្តរជាតិបញ្ឈប់ការវាយប្រហារដោយហិង្សាចំពោះជនស៊ីវិលទាំងភ្លាម។


ភាគីចិនបានសម្គាល់ឃើញជាប់រហូតមកថា ការទទួលរ៉ាប់រងភារកិច្ចចម្បងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺគាំពារសន្តិភាពនិងសន្តិសុខអន្តរជាតិ លើកទឹកចិត្តប្រទេសដែលមានឥទ្ធិពលចំពោះភាគីសាមីត្រូវប្រកាន់ខ្ជាប់នូវគោលជំហរដ៏សត្យានុម័តនិងយុត្តិធម៌ ដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការជំរុញការកាត់បន្ថយវិបត្តិ។អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៣%បានឯកភាពយ៉ាងខ្លាំងចំពោះជំហរនេះ។


សូមបញ្ជាក់ថា លោក បៃដិន ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ដែលនឹងបន្តផ្តល់ជំនួយឧបត្ថម្ភជាថវិកា២៦ប៊ីលានដុល្លារអាមេរិកដល់អ៊ីស្រាអែល។ក្នុងការស្ទង់មតិលើកនេះ មានអ្នកផ្តល់បទសម្ភាសន៍ចំនួន៩២%បានថ្តោលទោសយ៉ាងខ្លាំងចំពោះករណីនេះ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស