ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអ៊ីស្រាអែល ៖ លោក Netanyahu អនុម័តលើផែនស្តីពីការធ្វើប្រតិបត្តិការយោធាតាមផ្លូវគោកនៅតំបន់ Rafah
2024-04-26 11:29:51cri
Share with:

យោងតាមការផ្សាយដំណឹងរបស់ក្រុមហ៊ុនវិទ្យាផ្សាយសំឡេងសាធារណៈអ៊ីស្រាអែលកាលពីថ្ងៃទី ២៥ ខែមេសាបានឱ្យដឹងថា លោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានអនុម័តផែនការស្តីពីការអនុញ្ញាតិឱ្យកងទ័ពអ៊ីស្រាអែលធ្វើប្រតិបត្តិការយោធាតាមផ្លូវគោកនៅក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ។ តាមការប៉ាប្រមាណប្រទេសអ៊ីស្រាអែលនឹងចាប់ផ្តើមជម្លៀសជនស៊ីវិលចេញពីក្រុង Rafah ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ចាប់ពីការផ្ទុះជម្លោះថ្មីរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលក្នុងខែតុលាឆ្នាំមុនមក ជនស៊ីវិលប៉ាឡេស្ទីនជាង 15 លាននាក់បានភៀសខ្លួនទៅក្រុង Rafah ។ សហគមន៍អន្តរជាតិព្រួយបារម្ភថា នៅពេលដែលកងទ័ពអ៊ីស្រាអែលបើកប្រតិបត្តិការយោធាតាមផ្លូវគោកចំពោះក្រុង Rafah វានឹងធ្វើឱ្យជនស៊ីវិលស្លាប់បាត់បង់ជីវិតនិងរងរបួសកាន់តែច្រើនថែមទៀត ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស