ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អវកាសយានិកទាំងបីរូបនៃយានអវកាសដឹកមនុស្ស Shenzhouu-18 បានចូលប្រចាំការនៅស្ថានីយអវកាសចិនដោយរលូន
2024-04-26 10:58:22cri
Share with:

      តាមដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសដឹកមនុស្សចិនឱ្យដឹងថា នៅវេលាម៉ោង ៣ និង ៣២ នាទីថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២៤ តាមម៉ោងក្រុងប៉េកាំង យានអវកាសដឹកមនុស្ស Shenzhou-18 បានតភ្ជាប់ជាមួយកាប៊ីនស្នូល Tianhe នៃស្ថានីយអវកាសចិនដោយជោគជ័យ។ នៅវេលាម៉ោង ៥ និង ៤នាទីថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២៤ តាមម៉ោងក្រុងប៉េកាំង ក្រុមអវកាសយានិកនៃយានអវកាស Shenzhou-17 ដែលកំពុងបំពេញការងារនៅគន្លងតារាវិថីបានបើកទ្វាតភ្ជាប់គ្នាដោយរលូនដើម្បីអបអរស្វាគមន៍ក្រុមអវកាសយានិកទាំងបីរូបនៃយានអវកាសដឹកមនុស្ស Shenzhou-18 ចូលប្រចាំការ។បន្ទាប់មក ក្រុមអវកាសយានិកទាំងពីរបានថតរូបអនុស្សាវរីយ៍ជាមួយគ្នា។ អវកាសយានិកទាំង ៦ រូបនឹងធ្វើការនិងរស់នៅជាមួយគ្នានៅស្ថានីយអវកាសរយៈពេលប្រហែល ៥ ថ្ងៃ ដើម្បីសម្រេចការងារដែលបានកំណត់ទុក។

      សូមបញ្ជាក់ថា នេះជាបេសកកម្មបាញ់បង្ហោះលើកទី ៣២ ចាប់តាំងពីប្រទេសចិនអនុវត្តវិស្វកម្មយានអវកាសដឹកមនុស្សមក៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស