ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

 ការស្ទង់មតិនៃបណ្តាញទូរទស្សន៍សកលចិន(CGTN)បានបង្ហាញថា​សេក្តីព្រាង ច្បាប់ស្តីពីអាមេរិកផ្តល់ជំនួយដល់អ៊ីស្រាអែលនឹងចាក់សាំងលើភ្លើងនៃភាពរង្គោះរង្គើនៃពិភពលោក
2024-04-26 17:26:23cri
Share with:

ពេលថ្មីៗកន្លងទៅនេះ លោកបៃដិនប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ស្តីពីការផ្តល់ជំនួយជាថវិកាចំនួន៩៥ប៊ីលានដុល្លារអាមេរិកដល់អ៊ីស្រាអែល។បណ្តាញទូរទស្សន៍សកលចិន(CGTN)បានធ្វើការស្ទង់មតិមួយចំពោះអ្នកលេងអ៊ីនធឺណែតទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួនជិត៩០%(៨៩.៨៧%)បានយល់ឃើញថា ជំនួយរបស់អាមេរិកគឺផ្តើមចេញពីផលប្រយោជន៍ជាអតិបរមារបស់អាមេរិក ដោយមិនអើពើដល់ផលប្រយោជន៍ជាក់ស្តែងនិងការអភិវឌ្ឍយូរអង្វែងរបស់បណ្តាប្រទេសទទួលជំនួយនោះទេ។


អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩.៣៤%បានសម្គាល់ថា អាមេរិកបានផ្តល់ជំនួយខាងយោធាដល់សាមីភាគីនៃការប៉ះទង្គិចក្នុងតំបន់ជាច្រើនលើពិភពលោកដែលបានធ្វើឱ្យស្ថានការណ៍ក្នុងតំបន់កាន់តែតឹងតែង។


សូមបញ្ជាក់ថា ការស្ទង់មតិលើកនេះបានបង្ហោះតាមតណ្តាញទំនាក់ទំនងសង្គមជាភាសាអង់គ្លេស ភាសាអេស្ប៉ាញ ភាសាបារាំង ភាសាអារ៉ាប់និងភាសារុស្ស៊ីនៃបណ្តាញទូរទស្សន៍សកលចិន(CGTN) ក្នុងរយៈពេល២៤ម៉ោង មានអ្នកលេងអ៊ីធឺណែតចំនួន៩៥៣៤នាក់បានចូលរួមការបោះឆ្នោតនិងបញ្ចេញមតិ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស