ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យានអវកាសដឹកមនុស្ស Shenzhou-18ត្រូវបានបាញ់បង្ហោះដោយជោគជ័យ
2024-04-25 22:17:18cri
Share with:

       នៅវេលាម៉ោង ២០ និង៥៩នាទី  ថ្ងៃទី ២៥ ខែមេសា  តាមម៉ោងក្រុងប៉េកាំង   រ៉ុក្កែតដឹកជញ្ជូន Long March 2F Y18 ដែលបានផ្ទុកយានអវកាសដឹកមនុស្ស Shenzhou-18 ត្រូវបានបាញ់បង្ហោះនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបJiuquan ប្រហែល១០នាទីក្រោយមក យានអវកាស Shenzhou-18 បានហោះចូលគន្លងតារាវិធីតាមការគ្រោងទុកដោយរលូន ភារកិច្ចបាញ់បង្ហោះទទួលបានជោគជ័យដោយគាប់ប្រសើរ។

   សូមបញ្ជាក់ថា  សមាសភាពនៃក្រុមអវកាសយានិកនៃយានអវកាស Shenzhou-18  គឺបង្កើតឡើងដោយលោក Ye Guangfu ,លោក Li Cong និងលោក Li Guangsu ក្នុងនោះ លោក Ye Guangfu រ៉ាប់រងតំណែងជាមេបញ្ជាការ៕


អ្នកបកប្រែ:邓倩
ប្លុកពិសេស