ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តើតំបន់ភាគខាងលិចប្រទេសចិនធ្វើយ៉ាងម៉េចអាចជំរុញកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍ?លោកXiJinpingប្រធានរដ្ឋចិនសង្កត់ធ្ងន់ពីការបើកទូលាយខណៈពេលចុះត្រួតពិនិត្យការងារនៅក្រុងChongqing
2024-04-25 17:18:03cri
Share with:

តំបន់ភាគខាងលិចដ៏ធំល្វឹងល្វើយជាកន្លែងប្រភពដ៏សំខាន់នៃអរិយធម៌ចិន។ដោយសារស្ថិតក្នុងដីគោក ពិបាកធ្វើដំណើរនិងមូលហេតុជាច្រើនផ្សេងទៀត គម្លាតនៃការអភិវឌ្ឍរវាងតំបន់ភាគខាងលិចនិងតំបន់ភាគខាងកើតចិន ឃ្លាតគ្នាកាន់តែឆ្ងាយថែមទៀត។ប៉ុន្មានឆ្នាំកន្លងទៅនេះ គម្រោងការអភិវឌ្ឍក្នុងតំបន់ភាគខាងលិចចិន ដោះស្រាយបញ្ហាអតុល្យភាពនិងមិនពេញលេញលើការអភិវឌ្ឍក្នុងតំបន់ រមែងតែជារឿងធំសំខាន់ដែលលោកXiJinpingប្រធានរដ្ឋចិនបានរៀបចំនិងជំរុញ។

តើធ្វើយ៉ាងម៉េចអាចជំរុញកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍនៅតំបន់ភាគខាងលិច?ការបើកទូលាយជាចំណុចសំខាន់មួយ។

ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមេសា លោកXiJinpingប្រធានរដ្ឋចិនបានទៅដល់ក្រុងChongqing តំបន់ភាគខាងលិចប្រទេសចិន ដើម្បីចុះត្រួតពិនិត្យការងារដោយស៊ីជម្រៅនៅតំបន់ដឹកជញ្ជូនទំនិញ មជ្ឈមណ្ឌលប្រតិបត្តិនិងអភិបាលកិច្ចក្រុងឌីជីថលជាដើម។

នៅតំបន់ដឹកជញ្ជូនទំនិញអន្តរជាតិក្រុងChongqing លោកXiJinpingបានមកដល់មជ្ឈមណ្ឌលប្រតិបត្តិនិងគ្រប់គ្រងក្រុងChongqingនៃច្រករបៀងពាណិជ្ជក្មអន្តរជាតិថ្មីតាមផ្លូវគោកនិងសមុទ្រ ដើម្បីស្តាប់ការរាយការណ៍អំពីស្ថានភាពសាងសង់ច្រករបៀងថ្មី។លោកXiJinpingបានសង្កត់ធ្ងន់ថា ការដឹកជញ្ជូនទំនិញជា “សរសៃឈាម”នៃសេដ្ឋកិច្ចពិត។ការកសាងច្រករបៀងពាណិជ្ជក្មអន្តរជាតិថ្មីតាមផ្លូវគោកនិងសមុទ្រនៅតំបន់ភាគខាងលិចមានសារសំខាន់សម្រាប់ការជំរុញបង្កើតនិម្មាបនកម្មបើកទូលាយដែលតភ្ជាប់រវាងដីគោកនិងសមុទ្រ និងផ្តល់ជំនួយទៅវិញទៅមករវាងតំបន់ខាងកើតនិងតំបន់ខាងលិច"។

ពេលធ្វើជាអធិបតីក្នុងកិច្ចសំណេះសំណាលអំពីការជំរុញការអភិវឌ្ឍនៅតំបន់ភាគខាងលិចចិនក្នុងយុគសម័យថ្មី លោកXiJinpingបានសង្កត់ធ្ងន់ថា “ត្រូវតែប្រកាន់ខ្ជាប់នូវការយកការអភិវឌ្ឍជំរុញការអភិវឌ្ឍ ដើម្បីលើកកម្ពស់កម្រិតបើកទូលាយក្នុងនិងក្រៅប្រទេសនៃតំបន់ភាគខាងលិចចិន។”

តំបន់ភាគខាងលិចត្រូវតែបើកទូលាយ ជំរុញដោយពេញទំហឹងនូវការកសាងច្រករបៀងពាណិជ្ជក្មអន្តរជាតិថ្មីតាមផ្លូវគោកនិងសមុទ្រ រួមបញ្ចូលដោយស៊ីជម្រៅនូវការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ពង្រីកការបើកទូលាយតាមរយៈរបបដោយស្ថិរភាព។ម្យ៉ាងទៀត គឺត្រូវរួមបញ្ចូលទៅក្នុងការបើកទូលាយក្នុងស្រុក បម្រើដោយកាន់តែម្ចាស់ការនូវការតភ្ជាប់យុទ្ធសាស្ត្រសំខាន់ក្នុងតំបន់ រួមបញ្ចូលដោយវិជ្ជមាននូវការកសាងទីផ្សារបង្រួបបង្រួមធំទូទាំងប្រទេស។

ព្រឹកថ្ងៃទី២៤ ខែមេសា ពេលស្តាប់បទរាយការណ៍អំពីការងារក្រុងChongqing លោកXiJinpingបានលើកឡើងថា ក្រុងChongqingជាទីក្រុងដែលមានទំហំផ្ទៃដីធំបំផុតនិងចំនួនប្រជាជនច្រើនបំផុតក្នុងប្រទេសចិន ធ្វើឱ្យកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅ ពង្រីកការបើកចំហរដោយកម្រិតខ្ពស់ តភ្ជាប់ដោយម្ចាស់ការនូវស្តង់ដាខ្ពស់នៃច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ បង្កើតបរិយាកាសធុរកិច្ចដែលមានលក្ខណៈលើទីផ្សារ ស្របច្បាប់ អន្តរជាតិ ហើយដើរតួនាទីកាន់តែធំក្នុងការលើកកម្ពស់ការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ខ្សែក្រវ៉ាត់សេដ្ឋកិច្ចទន្លេយ៉ុងសេនិងច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោកនិងសមុទ្រនៅតំបន់ខាងលិច៕



អ្នកបកប្រែ:刘妍
ប្លុកពិសេស