ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិចិនឆ្លើយតបនឹងករណីដែលអាមេរិកដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅអាស៊ីប៉ាស៊ីហ្វិក
2024-04-25 20:15:43cri
Share with:

នារសៀលថ្ងៃទី ២៥ ខែមេសា ក្រសួងការពារជាតិចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំ លោកWu Qian អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននៃក្រសួងការពារជាតិចិន និងជាអ្នកនាំពាក្យក្រសួងការពារជាតិចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។

អ្នកយកព័ត៌មានបានសួរថា៖ តាមការផ្សាយដំណឹងបានឱ្យដឹងថា កងទ័ពជើងគោកប៉ាស៊ីហ្វិករបស់អាមេរិកបានប្រកាសនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា កងកម្លាំងកិច្ចការពហុMDTFទី ១ របស់សហរដ្ឋអាមេរិកបានដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមជាលើកដំបូងនៅភាគខាងជើងកោះ Luzon ប្រទេសហ្វីលីពីន។ អ្នកវិភាគខ្លះនិយាយថា មីស៊ីលនេះអាចបាញ់ដល់ឆ្នេរសមុទ្ររបស់ប្រទេសចិន ។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

ទាក់ទិននឹងរឿងនេះ លោកWu Qian បានថ្លែងថា យើងប្រឆាំងយ៉ាងដាច់ខាតចំពោះករណីដែលអាមេរិកដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជំហរនេះគឺច្បាស់លាស់ណាស់   ទង្វើពាក់ព័ន្ធរបស់ភាគីអាមេរិកបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនៃប្រទេសក្នុងតំបន់និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។រឿងនេះច្បាស់ណាស់ថា ប្រទេសចិននឹងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ។ យើងសង្ឃឹមថា ប្រទេសពាក់ព័ន្ធនឹងមិននៃសត្វចចកឱ្យចូលក្នុងផ្ទះខ្លួនឯងទេ ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដទៃនិងខ្លួនឯង 

អ្នកបកប្រែ:王幸
ប្លុកពិសេស