ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តាមការប៉ាន់ប្រមាណ រូបរាងដំបូងនៃស្ថានីយសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រភពព្រះចន្ទអន្តរជាតិ នឹងកសាងរួចនៅមុនឆ្នាំ២០៣៥
2024-04-25 15:25:46cri
Share with:

ថ្ងៃទី២៤ខែមេសា លោក Wu Weiren អគ្គរចនាករគម្រោងរុករកភពព្រះចន្ទប្រទេស ចិនបានថ្លែងអំពីសភាពការណ៍ នៃការកសាងស្ថានីយស្រាវជ្រាវខាងវិទ្យាសាស្ត្រភពព្រះចន្ទ អន្តរជាតិ ។ លោកបានលើកឡើងថា  ក្នុងរយ:ពេល ៤ ឆ្នាំខាងមុខនេះ ប្រទេស ចិននឹង បាញ់បង្ហោះយានរុករកភពព្រះចន្ទចំនួន ៣ គ្រឿង។ ចំណែកការកសាងស្ថានីយស្រាវជ្រាវខាង វិទ្យាសាស្ត្រភពព្រះចន្ទអន្តរជាត នឹងធ្វើឡើងដោយចែកជាពីរជំហាន ដែលតាមផែនការរូបរាង ដំបូង នឹងបញ្ចប់ការសាងសង់នៅមុនឆ្នាំ២០៣៥។

សូមបញ្ជាក់ថា ស្ថានីយសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រភពព្រះចន្ទអន្តរជាតិជាសំណង ពិសោធន៍ផ្នែកវិទ្យាសាស្ត្រ ដែលមានលក្ខណ:ចម្រុះ ដែលអាចពង្រីកទំហនិងអាចថែទាំបាន ជាការផ្តួចផ្តើមឡើងដោយប្រទេសចិន និងសហការស្រាវជ្រាវនិងកសាងដោយប្រទេសច្រើន ដែលអាចដំណើរការទាំងលើផ្ទៃភពព្រះចន្ទនិងតាមគន្លងតារាវិថីដោយម្ចាស់ការ  ហើយអាចឱ្យ មនុស្សស្នាក់នៅរយ:ពេលខ្លី។ នៅពេលអនាគត ប្រទេសចិនស្វាគមន៍ប្រទេសចំនួន៥០ ស្ថាប័ន សិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រអន្តរជាតិចំនួន ៥០០ និងបុគ្គលិកស្រាវជ្រាវវិទ្យាសាស្ត្រអន្តរជាតិ ចំនួន ៥០០០ នាក់ចូលរួមគម្រោងនេះ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស