ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ អ្វីដែលហៅថា"អតិរេកផ្នែកសមត្ថភាពផលិតកម្ម"របស់ប្រទេសចិនគឺគ្រាន់តែជាលេសសម្រាប់ការគាំពារនិយមតែប៉ុណ្ណោះ
2024-04-25 10:59:46cri
Share with:

    សំដៅចំពោះករណីដែលប្រទេសលោកខាងលិចមួយចំនួនចោទប្រកាន់ជាញឹកញាប់ថា ប្រទេសចិនមានអតិរេកផ្នែកសមត្ថភាពផលិតកម្ម លោកWang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ២៤ ខែមេសាថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ។  អ្វីដែលហៅថា"អតិរេកផ្នែកសមត្ថភាពផលិតកម្ម"របស់ប្រទេសចិនគឺគ្រាន់តែជាលេសសម្រាប់ការគាំពារនិយមតែប៉ុណ្ណោះ។

     លោកWang Wenbin បានលើកឡើងថា សមត្ថភាពផលិតកម្មនៃឧស្សាហកម្មថាមពលថ្មីរបស់ប្រទេសចិនគឺជាសមត្ថភាពផលិតកម្មដ៏ជឿនលឿនដែលជំរុញតម្រូវការបន្ទាន់ក្នុងការអភិវឌ្ឍបៃតង តែមិនមែនជាទអតិរេកសមត្ថភាពផលិតកម្មទេ។ បច្ចេកវិទ្យាបៃតង ផលិតផលបៃតងរបស់ចិន ជាពិសេសការអភិវឌ្ឍនៃឧស្សាហកម្មថាមពលថ្មី ដោយសារសមស្របនឹងតម្រូវការរបស់ប្រទេសនាក្នុងការបន្ធូរបន្ថយវិបត្តិថាមពល និងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ បានជាវានឹងរួមចំណែកដ៏សំខាន់សម្រាប់ការធ្វើបរិវត្តកម្មការអភិវឌ្ឍបៃតនិងកាបូនទាបនៃពិភពលោកទាំងមូល។

     លោកបន្តថា ការអភិវឌ្ឍយ៉ាងលឿននៃឧស្សាហកម្មថាមពលថ្មីរបស់ប្រទេសចិនសមស្របនឹងក្រឹត្យក្រមសេដ្ឋកិច្ចនិងគោលការណ៍ទីផ្សារ តែមិនមែនជាលទ្ធផលនៃការផ្តល់ឧបត្ថម្ភកធនទេ។ ផលិតផលថាមពលថ្មីរបស់ចិនបានបង្កើតជាឧត្តមភាពខាងបច្ចេកវិទ្យាដែលឈានមុខគេដោយសារតែការផ្តោសំខាន់ទៅលើក្នុងការសិក្សាស្រាវជ្រាវក្នុងរយៈពេលជាយូរកន្លងមក ហើយពឹងផ្អែកលើទីផ្សារទ្រង់ទ្រាយយក្សក្នុងស្រុកនិងធនធានមនុស្សដ៏សម្បូរបែប កកើតទៅជាឧត្តមភាពខាងការប្រកួតប្រជែងដែលមានលក្ខណៈចម្រុះ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស