ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យានរុករកភពព្រះចន្ទChang’e-៧របស់ប្រទេសចិននឹងដឹកជញ្ជូនបរិក្ខារស្រាវជ្រាវអន្តរជាតិចំនួន៦គ្រឿង ស្ថានីយសិក្សាស្រាវជ្រាវភពព្រះចន្ទអន្តរជាតិបន្ថែមសមាជិកថ្មីចំនួន៣
2024-04-25 14:46:33cri
Share with:

ថ្ងៃទី២៤ ខែមេសា រដ្ឋបាលជាតិអវកាសចិនបានលើកឡើងថា យានរុករកភពព្រះចន្ទChang’e-៧ដែលប្រទេសចិនគ្រោងបាញ់បង្ហោះនៅចន្លោះឆ្នាំ២០២៦ នឹងដឹកជញ្ជូនបរិក្ខារស្រាវជ្រាវចំនួន៦គ្រឿងដែលមកពី អេហ្ស៊ីប បារ៉ែន អ៊ីតាលី រុស្ស៊ី ស៊ីស ថៃនិងសមាគមតារាសាស្ត្រនិងភពព្រះចន្ទអន្តរជាតិ ទៅកាន់ភពព្រះចន្ទ ដើម្បីធ្វើការងារសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រ។

ទន្ទឹមនឹងនេះ ស្ថានីយសិក្សាស្រាវជ្រាវភពព្រះចន្ទអន្តរជាតិបានបន្ថែមសមាជិកជាប្រទេសនិងអង្គការចំនួន៣ រួមមាន នីការ៉ាហ្កា អង្គការសហប្រតិបត្តិការអវកាសអាស៊ី-ប៉ាស៊ីហ្វីកនិងសម្ព័ន្ធតារាសាស្ត្រនិងវិទ្យាសាស្ត្រអវកាសអារ៉ាប់៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស