ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបនឹងករណីដែលសហភាពអឺរ៉ុបឆ្មក់ចូលឆែកឆេរការិយាល័យរបស់សហគ្រាសចិននៅអឺរ៉ុប
2024-04-25 10:57:04cri
Share with:

នៅពេលឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានស្តីពីការណីសហភាពអឺរ៉ុបឆ្មក់ចូលឆែកឆេរការិយាល័យរបស់សហគ្រាសចិននៅអឺរ៉ុប អ្នកទទួលខុសត្រូវរបស់ក្រសួងពាណិជ្ជកម្មចិនបានថ្លែងកាលពីថ្ងៃទី ២៤ ខែមេសាដោយដាក់តឿនឱ្យសហភាពអឺរ៉ុបបញ្ឈប់ជាបន្ទាន់ និងកែតម្រូវទង្វើខុសឆ្គងរបស់ខ្លួន ដើម្បីបង្កបរិយាកាសបើកទូលាយ ស្មើគ្នា យុត្តិធម៌ និងមិនរើសអើងសម្រាប់សហគ្រាសមកពីប្រទេសនានាក្នុងការវិនិយោគនិងធ្វើអាជីវកម្មនៅអឺរ៉ុប ។

តាំងពីខែកុម្ភៈ ឆ្នាំ ២០២៤ មក ភាគីសហភាពអឺរ៉ុបបានបើកការស៊ើបអង្កេតចំពោះឧបត្ថម្ភកធនចំនួនប្រាំលើកជាប់ៗគ្នាដែលសុទ្ធតែសំដៅចំពោះសហគ្រាសចិន។

ប្រទេសចិនសម្គាល់ឃើញថា គណៈកម្មាធិការអឺរ៉ុបបានរំខាន់ដល់សណ្ឋាប់ធ្នាប់ជាប្រក្រតីនៃការប្រកួតប្រជែងដោយយុត្តិធម៌ក្នុងទីផ្សារ នេះបង្ហាញពីបរិយាកាសអជីវកម្មដ៏កាន់តែអាប់អូថែមទៀតចរបស់សហភាពអឺរ៉ុប ។ នៅក្នុងការស៊ើបអង្កេតរបស់ភាគីអឺរ៉ុបនាពេលថ្មីៗកន្លងទៅនេះ គឺមានគោលដៅច្បាស់លាស់ រំលោភបំពានច្បាប់កំណត់និងនីតិវិធី ហើយប្រើការស៊ើបអង្កេតជាអាវុធ នេះជាទង្វើគាំពារនិយមដែលមួលបង្កាក់បរិយាកាសប្រកួតប្រជែងដោយយុត្តិធម៌ដោយហៅថាការប្រកួតប្រជែងតាមរយៈអ្វីដែលយុត្តិធម៌ ។ ប្រទេសចិននឹងតាមដានយ៉ាងជិតដិតចំពោះទំនោររបស់សហភាពអឺរ៉ុបព្រមទាំងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីគាំពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស