ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ​ចុះត្រួតពិនិត្យការងារ​នៅសកលវិទ្យាល័យ​វេជ្ជសាស្ត្រ​យោធា​នៃ​កងទ័ព​ជើងគោកចិន
2024-04-25 15:15:22cri
Share with:

ថ្ងៃទី២៣ខែមេសា លោក Xi Jinping ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានចុះត្រួតពិនិត្យការងារនៅសកលវិទ្យាល័យវេជ្ជសាស្ត្រយោធានៃកងទ័ពជើងគោកចិន។ លោកបានគូសបញ្ជាក់ថា ត្រូវបន្តអនុវត្តគំនិតពង្រឹងសមត្ថភាពកងទ័ពក្នុងយុគសម័យថ្មី ខិតខំកសាងសកលវិទ្យាល័យវេជ្ជសាស្ត្រយោធាលំដាប់ឈានមុខលើពិភពលោក ដែលបម្រើដល់សមរភូមិ បម្រើកងទ័ព និងឆ្ពោះទៅអនាគត។

សូមបញ្ជាក់ថា ចាប់ពីបង្កើតឡើងនៅឆ្នាំ២០១៧មក សកលវិទ្យាល័យវេជ្ជសាស្ត្រយោធា នៃកងទ័ពជើងគោកចិនបានជំរុញការអភិវឌ្ឍច្នៃប្រឌិតថ្មី និងបំពេញភារកិច្ចជាតិសំខាន់ៗ ដោយល្អប្រសើរដូចជា ការបង្ការនិងគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ១៩ជាដើម។

លោក Xi Jinping បានសង្កត់ធ្ងន់ថា សកលវិទ្យាល័យវេជ្ជសាស្ត្រយោធានៃកងទ័ព ជើងគោក ជាសាលាឧត្តមសិក្សាជំនាញខាងវេជ្ជសាស្ត្រយោធារបស់ប្រទេសចិន ត្រូវខិតខំធ្វើការច្នៃ ប្រឌិតថ្មីទៅតាមលក្ខណ:ពិសេសរបស់ខ្លួន បង្កើនសមត្ថភាពគ្រប់វិស័យ ដើម្បីបម្រើកងទ័ព អោយកាន់តែល្អ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស