ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិចិន៖ប្រឆាំងចំពោះការលូកដៃចូលពីកម្លាំងក្រៅតំបន់និងប្រឆាំងចំពោះការអួតអាងកម្លាំងអាវុធនៅសមុទ្រចិនខាងត្បូង
2024-04-25 20:39:28cri
Share with:

រសៀលថ្ងៃទី ២៥ ខែមេសា ក្រសួងការពារជាតិចិនបានរៀបចំសន្និសីទសារព័ត៌មានជាប្រចាំ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីបញ្ហាឆ្មាំសមុទ្រហ្វីលីពីននឹងចូលរួមជាលើកដំបូងក្នុងសមយុទ្ធយោធាចម្រុះឈ្មោះ “ប្រកៀកស្មាគ្នា” រវាងអាមេរិកនិងហ្វីលីពីន និងបញ្ហាដែលមន្ត្រីជាន់ខ្ពស់ហ្វីលីពីនអះអាងថា មានឆន្ទៈអញ្ជើញកងស្វ័យការពារជប៉ុនចូលរួមក្នុងសមយុទ្ធយោធានៅឆ្នាំ២០២៥។

ទាក់ទិននឹងរឿងនេះ លោក Wu Qian បានលើកឡើងថា ដំណោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងតម្រូវការប្រាជ្ញាដ៏អស្ចារ្យ ការនាំចូលកម្លាំងក្រៅតំបន់បានត្រឹមតែធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញនិងពិបាកដោះស្រាយ។ ភាគីចិនរមែងតែផ្តួចផ្តើមពីទស្សនៈសន្តិសុខប្រកបដោយភាពរួមគ្នា ភាពចម្រុះ កិច្ចសហប្រតិបត្តិការនិងចីរភាព ផ្តួចផ្តើមឱ្យដំណោះស្រាយការខ្វែងមតិដោយសមរម្យតាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សារវាងប្រទេសក្នុងតំបន់ ប្រឆាំងចំពោះការលូកដៃចូលពីកម្លាំងខាងក្រៅ ក៏ដូជាប្រឆាំងចំពោះការអួងអាងពីកម្លាំងអាវុធ បង្កហេតុនិងបដិបក្ខគ្នាជាក្រុមនៅសមុទ្រចិនខាងត្បូង។ កងទ័ពចិននឹងតាមដានយ៉ាងជិតដិតចំពោះទំនោរពាក់ព័ន្ធ ហើយនឹងចាត់វិធានការដ៏ខ្លាំងក្លានិងមានប្រសិទ្ធភាពដើម្បីឆ្លើទប់ទល់យ៉ាងម៉ឺងម៉ាត់ ហើយដាច់ខាតមិនអនុញ្ញាតឱ្យវាបង្កភាពវឹករដល់សមុទ្រចិនខាងត្បូងឡើយ៕



អ្នកបកប្រែ:刘妍
ប្លុកពិសេស