ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពេលចុះត្រួតពិនិត្យការងារនៅក្រុងChongqing លោកXiJinpingលើកឡើងថា ធ្វើឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនូវកំណែទម្រង់ ដើម្បីចារទំព័រថ្មីឥតឈប់ឈរនៃការធ្វើទំនើបកម្មតាមបែបផែនចិននៅក្រុងChongqing
2024-04-25 10:45:52cri
Share with:

ខណៈពេលចុះត្រួតពិនិត្យការងារនៅក្រុងChongqingនាពេលថ្មីៗនេះ លោកXiJinpingប្រធានរដ្ឋចិនបានលើកឡើងថា ក្រុងChongqingត្រូវធ្វើឱ្យសីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមទៀតនូវកំណែទម្រង់និងបើកចំហ បម្រើដោយម្ចាស់ការនិងរួមបញ្ចូលទៅក្នុងនិម្មាបនកម្មការអភិវឌ្ឍន៍ថ្មី ផ្តោតសំខាន់ទៅលើការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ខិតខំប្រឹងប្រែងបង្កើតគំនាស់យុទ្ធសាស្ត្រសំខាន់នៃការអភិវឌ្ឍតំបន់ភាគខាងលិចក្នុងយុគសម័យថ្មីនិងជាខ្សែក្រវាត់នៃការបើកទូលាយក្នុងតំបន់ដីគោក ដើម្បីចារទំព័រថ្មីឥតឈប់ឈរនៃការធ្វើទំនើបកម្មតាមបែបផែនចិនរបស់ក្រុងChongqing


ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមេសា លោកXiJinpingបាចុះត្រួតពិនិត្យការងារនៅសួនដឹកជញ្ជូនទំនិញ សហគមន៍ទីក្រុងនិងមជ្ឈមណ្ឌលលប្រតិបត្តិនិងអភិបាលកិច្ចក្រុងឌីជីថលនៅក្រុងChongqing

លោកXiJinpingបានលើកឡើងថា ក្រុងChongqingជាទីក្រុងដែលមានទំហំផ្ទៃដីធំបំផុតនិងចំនួនប្រជាជនប្រើនបំផុតក្នុងដែនដីប្រទេសចិន ត្រូវអនុវត្តដោយស៊ីជម្រៅនូវគំនិតទីក្រុងរបស់ប្រជាជន ស្វែងរកផ្លូវថ្មីនៃការធ្វើអភិបាលកិច្ចទំនើបចំពោះទីក្រុងខ្នាតយក្ស ជំរុញដោយពេញទំហឹងនូវការអភិវឌ្ឍដែលរួមបញ្ចូលទីក្រុងនិងជនបទ៕

 

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស