ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2024-04-25 15:13:55cri
Share with:

-លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញត្រួតពិនិត្យការងារនៅទីក្រុងChongqing។

-យានអវកាសShenzhou-18របស់ប្រទេសចិននឹងបាញ់បង្ហោះនៅយប់ថ្ងៃទី២៥ខែមេសានេះ។

-ក្រសួងការបរទេសចិនថ្លែងថា ការឃោសនាបំប៉ោងនូវអ្វីដែលហៅថា«អតិរេកផ្នែកសមត្ថភាពផលិតកម្ម»របស់ប្រទេសចិនគ្រាន់តែជាលេសនៃការគាំពារនិយមតែប៉ុណ្ណោះ។

-ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបនឹងករណីដែលសហភាពអឺរ៉ុបឆ្មក់ចូលឆែកឆេរការិយាល័យរបស់សហគ្រាសចិននៅអឺរ៉ុប។

-អង្គការUNESCOប្រគល់ពានរង្វាន់អន្តរជាតិផ្នែកជីវវិទ្យាដល់អ្នកវិទ្យាសាស្ត្រចិន។

-អង្គការសហប្រជាជាតិដាក់ចេញគំនិតផ្តួចផ្តើមស្តីពី«កិច្ចសន្យាអាកាសធាតុ២០២៥»តំណាងប្រទេសចិនអំពាវនាវឱ្យបង្កើនថវិកាផ្នែកធនធានអភិវឌ្ឍន៍។

-គណៈកម្មាធិការរៀបចំការបោះឆ្នោតឥណ្ឌូណេស៊ីប្រកាសជាផ្លូវការថាលោក Prabowo Subianto ក្លាយជាប្រធានាធិបតីប្រទេសឥណ្ឌូណេស៊ីអាណត្តិទី៨។

-កងកម្លាំងប្រដាប់អាវុធHouthiប្រកាសថា បានវាយប្រហារលើនាវារបស់អាមេរិកនិងអ៊ីស្រាអែលនៅឈូងសមុទ្រAdenនិងមហាសមុទ្រឥណ្ឌា។

-ប្រជាជនជប៉ុនជាង១៨ម៉ឺននាក់ចុះហត្ថលេខារួមដើម្បីអំពាវនាវឱ្យបញ្ឈប់ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលសមុទ្រ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស