ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

១០ ឆ្នាំ យកចិត្តទុកដាក់ចំពោះការផ្ដល់ផលប្រយោជន៍ដល់ប្រជាជនប្រទេសនានាតាមរយៈរថភ្លើងដឹកទំនិញចិន-អឺរ៉ុប
2024-04-25 10:34:47cri
Share with:

នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅដល់តំបន់មជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិក្រុង Chongqing ដើម្បីឈ្វេងយល់អំពីស្ថានភាពក្នុងតំបន់នៃការពន្លឿនការកសាងច្រករបៀងដីគោក និងសមុទ្រថ្មីនៅភាគខាងលិច ។ នៅពីមុខរថភ្លើងដឹកទំនិញចិន-អឺរ៉ុបដែលផ្ទុកទំនិញ លោក Xi Jinping បានឈប់ស្ងៀម ហើយសង្កេតមើល។

ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៤ នៅកំពង់ផែ Duisburg ប្រទេសអាល្លឺម៉ង់ដែលជាច្រករបៀងដឹកជញ្ជូនផ្លូវដែកអន្តរជាតិ"យូស៊ីន-អឺរ៉ុប"។ លោក Xi Jinping អញ្ជើញមកដល់ទីនេះ ។ បន្ទាប់ពីសំឡេងគងបានបន្លឺឡើងបីដង រថភ្លើងដែលចេញដំណើរពីក្រុង Chongqing ប្រទេសចិនដែលផ្ទុកដោយទំនិញបានបរចូលដោយយឺតៗ ។

ការចុះត្រួតពិនិត្យជាច្រើនដងក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ហេតុអ្វីបានជាលោក Xi Jinping យកចិត្តទុកដាក់ខ្ពស់ចំពោះផ្លូវរថភ្លើងនេះ?

លោក Xi Jinping បានលើកឡើងនូវការរំពឹងទុកយ៉ាងមុតមាំនៅកំពង់ផែ Duisburg កាលពី ១០ ឆ្នាំមុនថា "ដើម្បីផ្តល់ឱ្យផ្លូវសូត្របុរាណនូវអត្ថន័យនៃយុគសម័យថ្មីនិងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសនានានៅតាមខ្សែរថភ្លើងដឹកទំនិញចិន-អឺរ៉ុប" ។

ចេញដំណើរពីក្រុង Chongqing ឆ្លងកាត់ក្រុង Xi'an ក្រុង Lanzhou ក្រុង Urumqi ឆ្ពោះទៅភាគខាងលិចនិងឆ្លងកាត់រថភ្លើងរបស់ភាគខាងជើងភូមិភាគសាតយ័ត Xinjiang មកដល់កំពង់ផែព្រំដែន Alashankou ចូលប្រទេស Kazakhstan ហើយបន្ទាប់មកឆ្លងកាត់ប្រទេសរុស្ស៊ី បេឡារុស្ស ប៉ូឡូញ និងទៅកាន់ក្រុង Duisburg ប្រទេសអាល្លឺម៉ង់ ។ រថភ្លើងដឹកទំនិញចិន-អឺរ៉ុបបានកាត់បន្ថយពេលវេលាដឹកជញ្ជូនផ្លូវដែករវាងតំបន់ដីគោករបស់ចិន និងអឺរ៉ុបពីជាង ៤០ ថ្ងៃទៅជាង ១០ ថ្ងៃ។

ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ លោក Xi Jinping បានបន្តយកចិត្តទុកដាក់ចំពោះប្រតិបត្តិការរថភ្លើងដឹកទំនិញចិន-អឺរ៉ុប មិនថាក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារឬបំពេញទស្សនកិច្ចនៅក្រៅប្រទេស ហើយបានគូសបញ្ជាក់ម្តងហើយម្តងទៀតនូវការគាំទ្រសម្រាប់ការអភិវឌ្ឍរថភ្លើងដឹកទំនិញចិន-អឺរ៉ុបដែលបង្ហាញពីការជំរុញរថភ្លើងដឹកទំនិញចិន-អឺរ៉ុបឆ្ពោះទៅរកគុណភាពកាន់តែខ្ពស់ ប្រសិទ្ធភាពកាន់តែប្រសើរ និងអភិវឌ្ឍបន្ថែមទៀតក្នុងទិសដៅសន្តិសុខ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក បង្កើនសុខុមាលភាពរបស់ប្រជាជននៅគ្រប់ប្រទេស និងលើកកម្ពស់ទំនុកចិត្តនិងការប្តេជ្ញាចិត្តក្នុងការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ។

ក្រោយការអភិវឌ្ឍយ៉ាងលឿន ១០ ឆ្នាំ តើការប្រៀបធៀបអតីតកាលនិងបច្ចុប្បន្នខុសគ្នាប៉ុណ្ណាដែរ?

សព្វថ្ងៃនេះ នៅស្ថានីយមជ្ឈមណ្ឌលភូមិ Tuanjie ក្រុង Chongqing កុងតឺន័រដែលមានដាក់អក្សរ "China-Europe Railway Express" ត្រូវបានតម្រួតគ្នាគរដូចភ្នំ មានបុគ្គលិក និងកម្មករលើកដាក់ទំនិញច្រើនជាង ៦០០ នាក់ ហើយសមត្ថភាពគ្រប់គ្រងប្រចាំឆ្នាំរបស់វាឈានដល់ ៧០ ម៉ឺនTEU

ប្រភេទនៃទំនិញដែលបានដឹកជញ្ជូនពីប្រទេសចិនទៅកាន់អឺរ៉ុបបានពង្រីកដល់ទៅ ៥៣ ប្រភេទធំៗនិងទំនិញជាង ៥ ម៉ឺនមុខ ដូចជា រថយន្តនិងគ្រឿងម៉ាស៊ីនជាដើម ប្រភេទនៃទំនិញដែលបានដឹកជញ្ជូនពីអឺរ៉ុបទៅកាន់ប្រទេសចិនក៏បានពង្រីកជាបណ្តើរៗ រួមមានគ្រឿងម៉ាស៊ីន និងអគ្គិសនី អាហារ គ្រឿងបរិក្ខារពេទ្យ ជាដើម តម្លៃសរុបនៃទំនិញមានលើសពី ៣៤០ ពាន់លានដុល្លារអាមេរិក។

ទីក្រុង Chengdu ក្រុង Zhengzhou ក្រុង Yiwu ក្រុង Xi'an... ទីក្រុងកាន់តែច្រើនឡើងកំពុងបើកខ្សែរថភ្លើងដឹកទំនិញចិន-អឺរ៉ុប ។ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ ២០២៤ រថភ្លើងដឹកទំនិញចិន-អឺរ៉ុបបានដំណើរការរថភ្លើងជាង ៨៧០០០ ដងដែលទៅដល់ទីក្រុងចំនួន ២២២ នៅក្នុងប្រទេសចំនួន ២៥ នៅអឺរ៉ុប។

 ១០ ឆ្នាំនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សបានបង្ហាញពីជំហររឹងមាំនៃកិច្ចសហប្រតិបត្តិការបើកទួលាយ ផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។

រថភ្លើងដឹកទំនិញចិន-អឺរ៉ុបមិនត្រឹមតែជារថភ្លើងប៉ុណ្ណោះទេ ក៏ថែមទាំងតំណាងឱ្យផ្នត់គំនិតនៃកិច្ចសហប្រតិបត្តិការបើកទូលាយផងដែរ។

លើកនេះលោកXi Jinping បានចុះត្រួតពិនិត្យការងារនៅតំបន់ភស្តុភារកម្មអន្តរជាតិក្រុង Chongqing មិនត្រឹមតែជាចំណុចចាប់ផ្តើមសម្រាប់រថភ្លើងដឹកទំនិញចិន-អឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងជាចំណុចចាប់ផ្តើមសម្រាប់រថភ្លើងដឹកជញ្ជូនផ្លូវដែក-សមុទ្រខាងលិច ច្រករបៀងសមុទ្រខាងលិចផងដែរ ក៏ជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការបើកទូលាយកម្រិតខ្ពស់នៅភាគនិរតីប្រទេសចិនផងដែរ ៕

 

អ្នកបកប្រែ:王幸
ប្លុកពិសេស