ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យានអវកាសដឹកមនុស្ស Shenzhou-18 នឹងត្រូវបានបាញ់បង្ហោះនៅយប់ថ្ងៃទី ២៥ ខែមេសានេះ
2024-04-25 10:50:45cri
Share with:

    បើតាមអ្នកនាំពាក្យនៃវិស្វកម្មយានអវកាសដឹកមនុស្សចិនឱ្យដឹងថា  យានអវកាសដឹកមនុស្ស Shenzhou-18 គ្រោងនឹងបាញ់បង្ហោះនៅវេលាម៉ោង ២០ និង ៥៩ នាទីយប់ថ្ងៃទី ២៥ ខែមេសា តាមម៉ោងក្រុង ប៉េកាំង។

    អ្នកនាំពាក្យបានថ្លែងថា គម្រោងឡើងទៅភពព្រះចន្ទរបស់ប្រទេសចិនបាននិងកំពុងធ្វើការសិក្សាស្រាវជ្រាវនិងការកសាងតាមការគ្រោងទុក គោលដៅទូទៅគឺសម្រេចបាននូវការដែលជនជាតិចិនឡើងទៅភពព្រះចន្ទមុនឆ្នាំ ២០៣០។ បច្ចុប្បន្ន រ៉ក្កែតដឹកជញ្ជូន Changzheng-10 យានអវកាសដឹកមនុស្ស Mengzhou យានចុះចតនិងសម្លៀកបំពាក់ឡើងទៅភពព្រះចន្ទជាដើមដែលជាផលិតផលហោះហើរសំខាន់ៗសុទ្ធតែសម្រេចបាននូវការងារសិក្សាស្រាវជ្រាវនិងកំណត់ផែនការ។ ឯការងារជ្រើសរើសអវកាសយានិកបម្រុងលើកទី ៤ ក៏បានសម្រេចជាមូលដ្ឋាន ហើយ យើងនឹងប្រកាសព័ត៌មានពាក់ព័ន្ធក្នុងរយៈពេលខ្លីខាងមុខនេះ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស