ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិចិន៖ សេចក្តីថ្លែងការណ៍រួមរវាងអាមេរិក ជប៉ុននិងហ្វីលីពីនមិនអើពើពីការពិត ​និយាយសជាខ្មៅ
2024-04-25 20:13:20cri
Share with:

  សំដៅចំពោះសេចក្តីថ្លែងការរួមរវាងអាមេរិក ជប៉ុន និងហ្វីលីពីនដែលបានប្រកាសនៅពេលថ្មីៗនេះ  លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងនៅពេល ឆ្លើយសំណួ របស់អ្នកកាសែតនៅថ្ងៃទី ២៥ ខែមេសាថា អាមេរិក ជប៉ុននិងហ្វីលីពីនមិនអើពើពីការពិត និយាយសជាខ្មៅ ហើយបានចោទប្រកាន់ដោយឥតមូលហេតុចំពោះប្រទេសចិន ចិនបង្ហាញពីការមិនពេញចិត្តខ្លាំងចំពោះករណីនេះហើយប្រឆាំងយ៉ាងម៉ឺងម៉ាត់។

លោកបានបន្តថា អធិបតេយ្យទឹកដីរបស់ចិននៅប្រជុំកោះសមុទ្រចិនខាងត្បូងនិងលំហ សមុទ្រជុំវិញមានភស្តុតាងប្រវត្តិសាស្ត្រនិងទីសំអាងផ្លូវច្បាប់ពេញលេញ។  កោះDiaoyuនិង ប្រជុំកោះជុំវិញ ជាទឹកដីរបស់ចិនតាំងពីបុរាណកាលមក។  អ្វីដែលហៅថាសំណុំ រឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូងគឺជាការកាត់ក្តីដោយខុសច្បាប់និងគ្មានប្រសិទ្ធភាព  ភាគីចិនមិនទទួលយកជា ដាច់ខាត ។  យើងទាមទារអោយអាមេរិក មុនចោទប្រកាន់អ្នកផ្សេង ត្រូវពិនិត្យពីទង្វើរបស់ខ្លួនឯងជាមុនសិន។

    លោកបានបន្តថា បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់ប្រទេសចិន  មិនអនុញ្ញាតិឱ្យកម្លាំងខាងក្រៅចូលជ្រៀកជ្រែកឡើយ។  រដ្ឋាភិបាលអាមេរិក  ជប៉ុននិងហ្វីលីពីនសុទ្ធតែ បានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយចិនលើបញ្ហាតៃវ៉ាន់។  យើងទាមទាឱ្យប្រទេសទាំងបី នេះ  គោរពពាក្យសន្យារបស់ខ្លួន  បញ្ឈប់ទង្វើដែលបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស