ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទិវាភាសាចិននៃអ.ស.ប.ឆ្នាំ២០២៤និងទិវាភាពយន្តឯកសារអន្តរជាតិលើកទី៤នៃCMGបានរៀបចំដោយជោគជ័យ
2024-04-24 14:56:19cri
Share with:

ថ្ងៃទី២៣ខែមេសាឆ្នាំ២០២៤តាមម៉ោងក្នុងតំបន់ ទិវាភាសាចិននៃអង្គការសហប្រជាជាតិឆ្នាំ២០២៤និងទិវាភាពយន្តឯកសារអន្តរជាតិលើកទី៤នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនលើកទី៤ដែលសហរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងទីស្នាក់ការអង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវបានប្រារព្ធធ្វើនៅទីស្នាក់ការនៃអង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវ។


លោកShen Haixiongអនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។តំណាងអចិន្ត្រៃយ៍ប្រចាំនៅក្រុងហ្សឺណែវនិងមន្ត្រីការទូតវ័យក្មេងនៃប្រទេសជាង៥០ ដូចជាបែលហ្ស៊ិក អាល្លឺម៉ង់ និងហូឡង់ជាដើមនិងមន្ត្រីនៃអង្គការអន្តរជាតិនានាសរុបជាង៣០០រូបបានអញ្ជើញចូលរួមសកម្មភាពនេះ។


លោកShen Haixiongបានថ្លែងថា ប្រធានបទទិវាភាពយន្តឯកសារអន្តរជាតិឆ្នាំនេះធ្វើយុវវ័យ ដែលបានអញ្ជើញប្រិយមិត្តអ្នកស្នេហាវប្បធម៌ចិននៅទូទាំងពិភពលោក ប្រើប្រាស់ភាសានិងវីដេអូសម្រាប់កសាងស្ពានទំនាក់ទំនង។សង្ឃឹមថា ឆ្លងតាមសកម្មភាពលើកនេះនឹងមានយុវជនបរទេសកាន់តែច្រើនទៅទស្សនាប្រទេសចិន ដើម្បីយល់ដឹងអំពីប្រទេសចិនក្នុងយុគសម័យថ្មីដោយពិតប្រាដ សត្យានុម័តនិងគ្រប់ជ្រុងជ្រោយ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស