ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តើសហរដ្ឋអាមេរិកឃោសនាបំប៉ោងពីទ្រឹស្តីស្តីពីការគំរាមកំហែងពីរថយន្តអគ្គិសនីរបស់ចិនដោយរបៀបណា?
2024-04-24 15:45:18cri
Share with:


ថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងស៊ើបអង្កេតចំពោះរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន "ក្នុងនាមបង្កការគំរាមកំហែងដល់សន្តិសុខជាតិ"។ តើរថយន្តអគ្គិសនីរបស់ចិនពិតជាបង្កការគំរាមកំហែងដល់សន្តិសុខជាតិមែនឬ? តើការស៊ើបអង្កេតរបស់អាមេរិកវាជារឿងជាក់ស្តែងទេ?

ក្រុមហ៊ុន Pony AI Inc. គឺជាក្រុមហ៊ុនសេវាកម្មមធ្យោបាយធ្វើដំណើរដោយស្វយ័តស្វ័យប្រវត្តិមួយនៅប្រទេសចិន។ នៅខែកក្កដាឆ្នាំ ២០២៣ សមាជិកសភាអាមេរិកចំនួនបួនរូបបានសរសេរសំបុត្រទៅកាន់លោក Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកនិងលោក Pete Buttigieg រដ្ឋមន្ត្រីគមនាគមន៍អាមេរិកដោយអះអាងថា សហគ្រាសចិនបានចុះបញ្ជីជាបន្តបន្ទាប់នៅរដ្ឋកាលីហ្វ័រញ៉ាដែលជារដ្ឋមានចំនួនប្រជាជនច្រើនជាងគេនៅសហរដ្ឋអាមេរិក ក្នុងគោលបំណងប្រមូលយកទិន្នន័យបន្ថែមទៀតពីជនជាតិអាមេរិក ។ ក្រុមហ៊ុនPony AI Inc. ត្រូវបានលើកឡើងជាឧទាហរណ៍នៃការលួចតកការណ៍ពីសហរដ្ឋអាមេរិក ហើយត្រូវបានលើកឡើងជាពិសេសនៅក្នុងសំបុត្រនោះ។

តើការពិតគឺជាអ្វី? ព័ត៌មានពាក់ព័ន្ធបង្ហាញថា តាំងពីខែឧសភា ឆ្នាំ ២០២២ ក្រុមហ៊ុន Pony AI Inc.ត្រូវបានហាមឃាត់មិនឱ្យធ្វើអាជីវកម្មនៅក្នុងទីផ្សារសហរដ្ឋអាមេរិកទៅហើយ ។ សហរដ្ឋអាមេរិកបានចោទប្រកាន់ថា ក្រុមហ៊ុនរថយន្តចិនលួចយកទិន្នន័យគឺជាការឃោសនាប្រាសចាកពីការពិត ។

សហរដ្ឋអាមេរិកបំភាន់ការពិតនិងបំភាន់សាធារណមតិ តាមការពិត គឺដោយសារក្រុមហ៊ុនក្នុងស្រុកទទួលអារម្មណ៍ពីការគំរាមកំហែងហើយប៉ុនប៉ងដាក់កំហិតមួយចំនួន ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស