ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Zhao Leji ថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅក្នុងពិធីអបអរសាទរខួបលើកទី ២០០ នៃការបង្កើតព្រឹទ្ធសភាម៉ិកស៊ិក
2024-04-24 15:18:14cri
Share with:

តបតាមការអញ្ជើញរបស់ប្រធានព្រឹទ្ធសភាម៉ិកស៊ិក លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅក្នុងពិធីអបអរសាទរខួបលើកទី ២០០ នៃការបង្កើតព្រឹទ្ធសភាម៉ិកស៊ិកនៅថ្ងៃទី ២៣ តាមម៉ោងក្នុងតំបន់នៃប្រទេសម៉ិកស៊ិក ។

លោក Zhao Leji បានតាងនាមសភាតំណាងប្រជាជនទូទាំងប្រទេសចិនសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះព្រឹទ្ធសភាម៉ិកស៊ិកក្នុងឱកាសគម្រង់ ២០០ ឆ្នាំ។ លោកថ្លែងថា ក្នុងរយៈពេល ៥០ ឆ្នាំបន្ទាប់ពីបានបង្កើតទំនាក់ទំនងការទូតមក ប្រទេសយើងទាំងពីរតែងតែយល់យោគគ្នានិងគាំទ្រគ្នាទៅវិញទៅមកលើផ្លូវអភិវឌ្ឍន៍ ធ្វើឱ្យទំនុកចិត្តខាងនយោបាយកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ  កិច្ចសហប្រតិបត្តិការជាក់ស្តែងទទួលបានលទ្ធផលជាផ្លែផ្កាដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ។ ប្រទេសចិនរីករាយរួមសហកាជាមួយភាគីម៉ិកស៊ិកក្នុងការពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រ ស្វែងរកសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ដើរតួនាទីបំពេញបន្ថែមគ្នាខាងឧត្តមភាព និងបន្ថែមអត្ថន័យនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងម៉ិកស៊ិក។

លោក Zhao Leji បានថ្លែងទៀតថា ប្រទេសចិនរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយបណ្តាប្រទេសនៅអាមេរិកឡាទីន បូករួមទាំងម៉ិកស៊ិកផង ដើម្បីជំរុញស្ថិរភាពនិងការអភិវឌ្ឍរយៈពេលយូរនៃទំនាក់ទំនងរវាងចិន-ម៉ិកស៊ិក និងចិន-អាមេរិកឡាទីន និងដើម្បីកសាងសហគមន៍រួមវាសនារវាងចិននិងអាមេរិកឡាទីន៕

អ្នកបកប្រែ:王幸
ប្លុកពិសេស