ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi​Jinpingផ្ញើលិខិតអបអរសាទរចំពោះការបើកវេទិកាកិច្ចសហប្រតិបត្តិការ ផ្នែកអវកាសចិន-សហគមន៍រដ្ឋអាមេរិកឡាទីននិងការីប៊ីនលើកទីមួយ
2024-04-24 14:43:48cri
Share with:

ថ្ងៃទី២៤ខែមេសាឆ្នាំ២០២៤ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអសាទរចំពោះការបើកវេទិកាកិច្ចសហប្រតិបត្តិការផ្នែកអវកាសរវាងចិន-សហគមន៍រដ្ឋអាមេរិកឡាទីននិងការីប៊ីន(CELAC)លើកទីមួយ


លោកបានថ្លែងថា ឆ្នាំនេះគឺគម្រប់ទី១០ដែលខ្ញុំនិងថ្នាក់ដឹកនាំអាមេរិកឡាទីនបានប្រកាសបង្កើតវេទិកាចិន-CELAC។ក្នុងរយៈពេល១០ឆ្នាំកន្លងមក ក្រោមក្របខ័ណ្ឌវេទិកាចិន-CELAC ភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពនិងទទួលបានការអភិវឌ្ឍយ៉ាងផុលផុសក្នុងគ្រប់វិស័យ បានជំរុញទំនាក់ទំនងរវាងចិននិងCELACឈានចូលយុគសម័យថ្មីប្រកបដោយស្មើភាព ផ្តល់ផលប្រយោជន៍ទៅវិញទៅមក នវានុវត្តន៍ បើកចំហ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន។ប្រទេសចិនរីករាយរួមជាមួយដោយCELACចាត់ទុកវេទិកាកិច្ចសហប្រតិបត្តិការផ្នែកអវកាសលើកនេះជាចំណុចចាប់ផ្តើមថ្មី ដើម្បីកសាងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការខាងអវកាសរវាងចិននិងCELACដែលមានកម្រិតខ្ពស់ ជំរុញឱ្យបច្ចេកវិទ្យាអវកាសផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនប្រជាជននៃទាំងពីរ និងបន្តជំរុញការបង្កើតសហគមន៍វាសនារួមរវាងចិននិងCELAC។

 

សូមបញ្ជាក់ថា ថ្ងៃដដែល វេទិកាកិច្ចសហប្រតិបត្តិការផ្នែកអវកាសរវាងចិន-CELACលើកទីមួយបានបើកធ្វើនៅទីក្រុងWuhan ខេត្តHubeiប្រទេសចិនដែលសហការរៀបចំដោយរដ្ឋបាលជាតិអវកាសចិននិងរដ្ឋបាលខេត្តHubeiប្រទេសចិន៕

 

អ្នកបកប្រែ:张艳萍
ប្លុកពិសេស