ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជំនឿចិត្តរបស់ចិនក្នុងការសម្រេចបាននូវគោលដៅកំណើនពេញមួយឆ្នាំគឺស្ថិតនៅត្រង់ណា ?
2024-04-24 16:53:55cri
Share with:

  

     ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទីបួនបានទាក់ទាញម៉ាកយីហោជាង ៤០០០ ដែលមកពីប្រទេសនិងតំបន់ចំនួន ៧១ នៅទូទាំងពិភពលោក  ភាពសន្ទុះខ្លាំងក្លានៃពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិបានក្លាយជាការបកស្រាយដ៏រស់រវើកអំពីសេដ្ឋកិច្ចចិនដែលមាននិន្នាការងើបឡើងវិញនិងភាពល្អប្រសើរជាទូទៅ  ដោយឡែកចំណុចនេះក៏ត្រូវបានបញ្ជាក់ដោយទិន្នន័យសេដ្ឋកិច្ចដែលចេញផ្សាយដោយរដ្ឋាភិបាលចិននៅថ្ងៃទី ១៦ ខែមេសានេះផងដែរ ពោលគឺ បើគណនាតាមតម្លៃមិនប្រែប្រួល សេដ្ឋកិច្ចចិនក្នុងត្រីមាសទីមួយបានកើនឡើង , ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣  ប្រព័ន្ធសារព័ត៌មានបរទេសបាននាំគ្នាថ្លែងថា ល្បឿនកំណើននេះបាន"លើសពីការប៉ាន់ប្រមាណ

    ស្របនឹងពេលដែលទិន្នន័យនេះត្រូវបានចេញផ្សាយ លោក Olaf Scholz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន  ប្រព័ន្ធសារព័ត៌មានអាល្លឺម៉ង់បានចុះផ្សាយថា ប្រការនេះបង្ហាញថា រដ្ឋាភិបាលអាល្លឺម៉ង់និងថ្នាក់ដឹកនាំនៃសហគ្រាសសុទ្ធតែសម្គាល់ឃើញថា "ប្រសិនបើគ្មានការចូលរួមពីប្រទេសចិននោះទេ គឺមិនអាចទៅរួចទេ "

ជាបឋម ការប្រើប្រាស់នៅតែជាចំណុចលេចធ្លោមួយនៃសេដ្ឋកិច្ចរចិនដដែលដែលបានបង្ហាញពីសក្តានុពលដ៏ធំធេងក្នុងទីផ្សារ  ក្នុងត្រីមាសទីមួយ ទំហំលក់រាយសរុបនៃទំនិញប្រើប្រាស់ក្នុងសង្គមចិនបានកើនឡើង , ភាគរយ ទំហំលក់រាយនៃឧស្សហកម្មសេវាកម្មបានកើនឡើង ១០ ភាគរយ ហើយការប្រើប្រាស់របស់ប្រជាជនបានវិវឌ្ឍទៅរកភាពល្អប្រសើរជាបន្តបន្ទាប់  

    ក្រឡេកទៅមើលកម្លាំងចលករថ្មីនៃការអភិវឌ្ឍដែលនាំមកដោយកម្លាំងផលិតកម្មគុណភាពថ្មី  នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានកម្ពុជាបានវិភាគថា ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី គឺខុសគ្នាពីវិធីកំណើនសេដ្ឋកិច្ចបែបប្រពៃណីដែលប្រកបដោយលក្ខណៈពិសេសនៃបច្ចេកវិទ្យាខ្ពស់ ប្រសិទ្ធភាពខ្ពស់និងគុណភាពខ្ពស់  តាមទិន្នន័យក្នុងត្រីមាសទីមួយបានបង្ហាញថា តម្លៃបន្ថែមរបស់ឧស្សាហកម្មផលិតកម្មបច្ចេកវិទ្យាខ្ពស់ធុនមធ្យមនិងធំរបស់ប្រទេសចិនបានកើនឡើង , បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣  បើមើលពីផលិតផលអាចឃើញថា បរិមាណផលិតរថយន្តដើរដោយថាមពលថ្មីបានកើនឡើង ២៩, ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ បរិមាណផលិតអាគុយថាមពលសូឡាបានកើនឡើង ២០, ភាគរយ បរិមាណផលិតមនុស្សយន្តខាងវិស័យសេវាកម្មបានកើនឡើង ២៦, ភាគរយ  ព្រមពេលជាមួយគ្នានេះ មុខរបរថ្មីនិងរូបមន្តថ្មីបានលេចចេញជាបន្តបន្ទាប់ 

      តើស្ថានភាពជាក់ស្តែងរបស់សេដ្ឋកិច្ចចិនវាយ៉ាងណា ? ពិភពលោកមានការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ខ្លួន  បច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងស្ថានការណ៍ដ៏ស្មុគស្មាញជាច្រើន មូលដ្ឋានគ្រឹះសម្រាប់សេដ្ឋកិច្ចចិនដែលប្រកបដោយស្ថិរភាពនិងភាពល្អប្រសើរនៅមិនសូវរឹងមាំទេ ប៉ុន្តែកត្តាវិជ្ជមានបានកើនឡើងឥតឈប់ឈរដែលបានបង្កើតជាមូលដ្ឋានដ៏ល្អបង្គួរសម្រាប់ការសម្រេចបាននូវគោលដៅនិងភារកិច្ចពេញមួយឆ្នាំ 

អ្នកបកប្រែ:冯辉
ប្លុកពិសេស