ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ធ្វើជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាលស្តីពីការងារជំរុញការអភិវឌ្ឍនៃតំបន់ភាគខាងលិចប្រទេសចិនក្នុងយុគសម័យថ្មី​​​
2024-04-24 10:36:28cri
Share with:

រសៀលថ្ងៃទី២៣ខែមេសានៅក្រុង Chongqing លោក Xi Jinping អគ្គលេខាធិការនៃគណ:កម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធា មជ្ឈិមចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាលស្តីពីការងារជំរុញការអភិវឌ្ឍនៃតំបន់ភាគខាងលិចប្រទេសចិនក្នុងយុគសម័យថ្មី លោកបានគូសបញ្ជាក់ថា តំបន់ភាគខាងលិចបានដើរ តួនាទីសំខាន់ក្នុងសភាពការណ៍ទូទៅ នៃការធ្វើកំណែទម្រង់និងអភិវឌ្ឍនៅទូទាំងប្រទេស។ ត្រូវបន្ត អនុវត្តឱ្យល្អ នូវវិធានការនិងគោលនយោបាយមជ្ឈិមបក្ស អំពីការជំរុញការអភិវឌ្ឍទូទៅនៃតំបន់ ភាគខាងលិច ដើម្បីបង្កើតជានិម្មាបនកម្មថ្មី ដែលអភិរក្សជាទូទៅ បើកទូលាយជាទូទៅ និងអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់។ ត្រូវលើកកម្ពស់សមត្ថភាព និងការអភិវឌ្ឍជានិរន្តរភាពក្នុងតំបន់ ដើម្បីចារទំព័រថ្មី នៃការអភិវឌ្ឍតំបន់ភាគខាងលិចក្នុងដំណាក់កាលធ្វើទំនើបកម្មតាមបែបផែនចិន៕




អ្នកបកប្រែ:邓倩
ប្លុកពិសេស