ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាសភាពនៃក្រុមអវកាសយានិកនៃយានអវកាស Shenzhou-18 បានកំណត់រួចហើយ
2024-04-24 14:25:57cri
Share with:

      អគ្គបញ្ជាការដ្ឋានផ្នែកបេសកកម្មហោះហើរដំណាក់កាលប្រើប្រាស់និងអភិវឌ្ឍន៍ស្ថានីយអវកាសបានធ្វើការសិក្សាស្រាវជ្រាវនិងសម្រេចថា  សមាសភាពនៃក្រុមអវកាសយានិកនៃយានអវកាសShenzhouu-18 បង្កើតតាំងឡើងដោយលោក Ye Guangfu ,លោក Li Cong និងលោក Li Guangsu ក្នុងនោះ លោក Ye Guangfu រ៉ាប់រងតំណែងជាមេបញ្ជាការ។

      ថ្ងៃទី ២៤ ខែមេសាជាទិវាអវកាសចិនលើក ទី ៩ ។ នៅថ្ងៃនេះកាលពី ៥៤ ឆ្នាំមុន ផ្កាយរណបទីមួយរបស់ប្រទេសចិនសញ្ញា Dongfanghong-1ត្រូវបានបាញ់បង្ហោះដោយជោគជ័យនៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Jiuquan។ នៅវេលាម៉ោង ១១ ព្រឹកនេះ អវកាសយានិកចំនួន៣ រូបបានជួបជាមួយអ្នកសារព័ត៌មានជាតិនិងអន្តរជាតិនៅតំបន់ Jiuquan ដែលជាទីប្រភពដ៏សំខាន់នៃបុព្វហេតុអវកាសចិន៕


 


អ្នកបកប្រែ:王昭君
ប្លុកពិសេស