ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Ivanov អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីត្រូវបានចាប់ខ្លួនដោយសារជាប់សង្ស័យពីបទស៊ីសំណូក
2024-04-24 10:46:02cri
Share with:

គណ:កម្មាធិការស៊ើបអង្កេតរុស្ស៊ីបានបង្ហោះព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមនៅយប់ថ្ងៃទី ២៣ ខែមេសាថា លោក Ivanov អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីត្រូវបានចាប់ខ្លួន ដោយសារ ជាប់សង្ស័យពីបទស៊ីសំណូក។

ប្រភពព័ត៌មានបានឱ្យដឹងថា លោក Ivanov ជាប់សង្ស័យថា បានល្មើសនឹងច្បាប់កំណត់ អំពីការស៊ីសំណូក នៃមាត្រាទី ២៩០ នៃច្បាប់ព្រហ្មទណ្ឌរបស់សហពន្ធរុស្ស៊ី ដូចនេះហើយត្រូវ បានចាប់ខ្លួន។ ព័ត៌មានមិនបានទម្លាយឱ្យដឹងពីរឿងលម្អិតនោះទេ។

លោក Peskov លេខាធិការផ្នែកព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីបានលើកឡើងពីករណីនេះ ថា លោក ភូទីន ប្រធានាធិបតីរុស្ស៊ី និងលោក Shoigu រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីទទួល បានដំណឹងនេះហើយ។

តាមឯកសារបានឱ្យដឹងថា លោក Ivanov បានត្រូវតែងតាំងជាអនុរដ្ឋមន្ត្រីក្រសួងការពារ ជាតិរុស្ស៊ី តាំងពីខែ ឧសភា ឆ្នាំ ២០១៦ ដោយទទួលបន្ទុកគ្រប់គ្រងទ្រព្យសម្បត្តិកងកម្លាំង ប្រដាប់អាវុធ ការឈរជើងរបស់កងទ័ព លំនៅដ្ឋាន និងការគាំទ្រផ្នែកវេជ្ជសាស្ត្រក្នុងជួរទ័ពរបស់ រុស្ស៊ីជាដើម៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស