ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនចុះត្រួតពិនិត្យការងារនៅក្រុងChongqing
2024-04-23 16:23:23cri
Share with:

ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែមេសា លោកXi Jinpingប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅក្រុងChongqing។លោកបានទៅទស្សនាសួនដឹកជញ្ជូនទំនិញអន្តរជាតិក្រុងChongqing សហគមន៍ភូមិប្រជាធិបតេយ្យនៃផ្លូវXiejiawanសង្កាត់ Jiulongpoនិងមជ្ឈមណ្ឌលប្រតិបត្តិនិងអភិបាលកិច្ចទីក្រុងឌីជីថលក្រុងChongqing ដើម្បីស្វែងយល់ពីសភាពការណ៍ពន្លឿនការកសាងច្រករបៀងពាណិជ្ជក្មអន្តរជាតិថ្មីតាមផ្លូវគោកនិងសមុទ្រនៅភាគខាងលិច ការអនុវត្តគោលនយោបាយកែលម្អទីក្រុង ធានានិងកែលម្អជីវភាពរស់នៅរបស់ប្រជាជននិងលើកម្ពស់កម្រិតទំនើបកម្មនៃអភិបាលកិច្ចទីក្រុងជាដើម។


សួនដឹកជញ្ជូនទំនិញអន្តរជាតិក្រុងChongqingជាស្ថានីយចេញដំណើរនៃរថភ្លើងដឹកទំនិញចិន-អឺរ៉ុបនិងរថភ្លើងដឹកជញ្ជូនតាមផ្លូវដែក-សមុទ្រនៃច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោកនិងសមុទ្រនៅភាគខាងលិចថ្មី ដែលរួមបញ្ចូលគ្នាជាមួយផ្ទៃដី៣៥,៥គីឡូម៉ែត្រការ៉េ និងបានសាងសង់រួមចចំនួន២២គីឡូម៉ែត្រការ៉េ។សួននេះបានបង្កើតប្រព័ន្ធប្រតិបត្តិការដឹកជញ្ជូនទំនើប “ច្រករបៀង+ប្រព័ន្ធតភ្ជាប់+បណ្តាញ” ដែលសួនគ្របដណ្ដប់លើកំពង់ផែជាង៥០០នៅក្នុងប្រទេសជាង១០០ ហើយសន្ទស្សន៍ប្រតិបត្តិទូទៅនៃរថភ្លើងចិន-អឺរ៉ុប(ក្រុងChengdu-ក្រុងChongqing) ជាប់ចំណាត់ថ្នាក់លេខមួយក្នុងប្រទេសចិន៕



អ្នកបកប្រែ:刘妍
ប្លុកពិសេស