ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖បដិសេធម្តងហើយម្តងទៀតចំពោះគំនិតឯកភាពកន្លងមក​តើហ្វីលីពីនកំពុងព្រួយអារម្ភពីអ្វី?ហើយបុ៉នប៉ងចង់បិទបាំងពីរឿងអ្វី?
2024-04-23 14:52:03cri
Share with:

ថ្ងៃទី២២ខែមេសាឆ្នាំ២០២៤ ក្នុងសន្និសីទកាសែតប្រចាំថ្ងៃក្រោមអធិបតីភាពរបស់លោកWang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន មានអ្នកសារព័ត៌មានបានសួរថា តាមការផ្សាយដំណឹងបានឱ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីនបានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលអាណត្តិនេះមិនដឹងថា រវាងហ្វីលីពីននិងចិនមានអាថ៌កំបាំងអ្វីឬក៏មាន«កិច្ចសន្យាផ្ទាល់មាត់»អ្វីនោះទេ បើរដ្ឋាភិបាលអាណតិ្តមុនធ្លាប់មានកិច្ចសន្យាណាមួយ នោះ ក៏ត្រូវបានលុបចោលហើយ។ការលើកឡើងពាក់ព័ន្ធគឺប៉ុនប៉ងចង់បង្កការបំបែកបំបាក់ផ្ទៃក្នុងរបស់ហ្វីលីពីនដើម្បីបន្សោយការប្តេជ្ញាចិត្តរបស់ហ្វីលីពីនក្នុងការគាំពារអធិបតេយ្យភាពរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។តើភាគីចិនមានការវាយតម្លៃយ៉ាងណាចំពោះករណីនេះ?


លោក Wang Wenbin បានថ្លែងថា ប្រទេសចិននិងហ្វីលីពីនធ្លាប់បានដើរដល់គំនិតឯកភាពស្តីពីការដោះស្រាយសភាពការណ៍ថ្មប៉ប្រះទឹកRenaiដោយសមរម្យ នេះមិនត្រឹមតែមានប្រសិទ្ធភាពក្នុងអំឡុងពេលកាន់អំណាចនៃរដ្ឋាភិបាលអាណតិ្តមុនៗនោះទេ ហើយក៏មានប្រសិទ្ធភាពចំពោះរដ្ឋាភិបាលអាណត្តិប្បច្ចុប្បន្នផងដែរ។នេះគឺជារឿងពិតដែលមិនអាចប្រកែកបាន។ភាគីហ្វីលីពីនបានបដិសេធម្តងហើយម្តងទៀតចំពោះរឿងនេះ យើងមិនដឹងថា តើហ្វីលីពីនព្រួយបារម្ភពីអ្វី?ហើយប៉ុនប៉ងចង់បិទបាំងពីរឿងអ្វី?ការគោរពតាមគំនិតឯកភាពរួមរវាងចិននិងហ្វីលីពីន នោះនឹងអាចគាំពារស្ថិរភាពនៃថ្មប៉ប្រះទឹកRenaiដោយមានប្រសិទ្ធភាព វាសមស្របនឹងផលប្រយោជន៍រួមនៃភាគីទាំងពីរចិននិងហ្វីលីពីន។ការល្មើសនឹងកិច្ចសន្យាបង្ករឿងម្តងហើយម្តងទៀត មានតែធ្វើឱ្យស្ថានការណ៍កាន់តែអាប់អួទៅៗ ហើយទីបំផុតនឹងនាំមកនូវផលប៉ះពាល់ដល់ហ្វីលីពីនខ្លួនឯងតែប៉ុណ្ណោះ។ហេតុដូច្នេះ សង្ឃឹមភាគីហ្វីលីពីនអាចប្រឈមមុខនឹងការពិតដោយត្រឹមត្រូវ និងធ្វើការសម្រេចចិត្តដោយមានការគិតពិចារណាយ៉ាងត្រឹមត្រូវ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស