ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Kim Jong-un ដឹកនាំកម្លាំងកាំភ្លើងធំធ្វើសមយុទ្ធវាយបកដោយអាវុធនុយក្លេអ៊ែរ
2024-04-23 14:47:12cri
Share with:

តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងនៅថ្ងៃទី ២៣ ខែមេសាឱ្យដឹងថា លោក Kim Jong-un អគ្គលេខាធិការនៃបក្សពលករកូរ៉េខាងជើងនិងជាប្រធានក្រុមប្រឹក្សាកិច្ចការរដ្ឋកូរ៉េខាងជើងបានដឹកនាំកងកម្លាំងកាំភ្លើងធ្វើសមយុទ្ធក្លែងធ្វើការវាយប្រហារវាយបកដោយអាវុធនុយក្លេអ៊ែរនៅថ្ងៃទី ២២ ខែមេសា ។

ការផ្សាយដំណឹងបានដកស្រង់ពាក្យសម្តីរបស់លោក Kim Jong-un ថា ទស្សនទារដែលកូរ៉េខាងជើងពង្រីកយុទ្ធសាស្ត្រវាយបកដោយអាវុធនុយក្លេអ៊ែរនិងសម្រេចបាននូវការប្រើប្រាស់អាវុធនុយក្លេអ៊ែរពហុឆានែលតាមពហុទម្រង់បានក្លាយជាការពិត ។ លោក Kim Jong-un ក៏បានគូសបញ្ជាក់ថា ត្រូវបង្កើនតួនាទីស្នូលនៃកម្លាំងអាវុធនុយក្លេអ៊ែរនៅក្នុងយុទ្ធសាស្ត្រទប់ស្គាត់សង្គ្រាមនិងយុទ្ធសាស្ត្រប្រតិបត្តិការសង្គ្រាម ព្រមទាំងកែលម្អយុទ្ធវិធីនិងការត្រៀមលក្ខណៈធ្វើសង្គ្រាមដោយអាវុធនុយក្លេអ៊ែរជាប្រចាំ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស